ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងរត់ឆ្លង់ថ្នល់ រថយន្តមកដល់ចាប់ហ្វ្រាំងមិនទាន់ បុកស្លាប់

ចែករំលែក៖

ខេត្តប៉ៃលិន៖ ក្មេងប្រុសម្នាក់បានរងរបួសធ្ងន់ ពេលបញ្ជូនទៅដល់មន្ទីរពេទ្យប៉ៃលិន បានស្លាប់ ខណ:ក្មេងប្រុសរត់កាត់ផ្លូវត្រូវបានរថយន្តបុកតែម្ដង កាលពីវេលាម៉ោង ១១និង១០ នាទី ថ្ងៃទី៩ ខែមីនា ឆ្នា២០១៩ នៅចំណុចភូមិកូនដំរី ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

រថយន្តបង្កម៉ាក កាមរី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2B-1188 បើកបរដោយឈ្មោះ សេត សើ ភេទប្រុស អាយុ៤៧ រស់នៅភូមិតាំងយួ ឃុំអូរដា ស្រុកកំរៀង បាត់ដំបង ជនរងគ្រោះ ឈ្មោះ ពាវ លាប ភេទ ប្រុស អាយុ ៧ឆ្នាំ រស់នៅភូមិកូនដំរី ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ។

មូលហេតុដោយសារក្មេងរត់ឆ្លងកាត់ផ្លូវ និងរថយន្តមានល្បឿនលឿនចាប់ហ្រ្វាំងមិនទាន់ ។

បច្ចុប្បន្នវត្ថុតាងត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ រង់ចាំការដោះស្រាយ ចំណែកសពជនរងគ្រោះត្រូវបានប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពីណៃ ៕ ស សារ៉េត


ចែករំលែក៖