ភ្នំពេញ៖ តារាសម្តែងស្រីកញ្ញា អ៊ឹម ដាលីស បានរៀបចំពិធីខួបកំណើត គម្រប់អាយុ២៦ឆ្នាំ របស់នាងកាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៩នេះ នៅភោជនីយដ្ឋានវីហ្វ្រេនផ្សារដេប៉ូ ក្រោមការចូលរួមពីសំណាក់សិល្បករ និងភ្ញៀវប្រមាណជាង២០០នាក់ ចូលរួម ។ នាងគ្រោងនឹងចំណាយត្រឹម ប្រមាណជាង២ពាន់ដុល្លារអាមេរិកប៉ុណ្ណោះសម្រាប់កម្មវិធីនេះ ដោយមិនចាំបាច់មានបុរស ណាជួយនោះដែរ ។
ក្រៅពីការងារសិល្បៈ តារាស្រីរូបនេះក៏មមាញឹកនឹងមុខ របរថ្មីជាភ្នាក់ងារលក់ដូរអចនលទ្រព្យផងដែរ ។ តារាស្រីរូបនេះ បញ្ជាក់ថា ចង់ជួបជុំកម្សាន្តសប្បាយជាមួយមិត្តរួមអាជីព នាងបានសម្រេចចិត្តរៀបចំ ពិធីខួបកំណើតនេះឡើងក្រោយពីខកខានរៀបចំពិធីនេះអស់រយៈពេល៣ឆ្នាំមកហើយនោះ ។
នាងបញ្ជាក់ថា ជាការជួបជុំកម្សាន្តអ្នកជិតដិត តែប៉ុណ្ណោះ ក៏មិនមានភ្ញៀវច្រើនករពេក ឬតិចពេកដែរ ។ នាងនិយាយដោយឥតលាក់លៀមថា នាងត្រៀមទទួលភ្ញៀវជាង២០តុ ហើយទាំងម្ហូបអាហារសមរម្យ មិនចំណាយច្រើនដល់ខ្ទង់ម៉ឺននោះដែរ គឺប្រមាណត្រឹម២ពាន់ដុល្លារឬអាចលើសនេះតិចតួច ។
នាងថាមិនមានបុរសណានៅ ពីក្រោយការរៀបចំពិធីមួយនេះ ឡើងនោះទេ គឺជាការចំណាយផ្ទាល់ខ្លួន ហើយនាងក៏គ្មានបុរសកំណាន់ចិត្តណាម្នាក់នៅឡើយដែរ ។
នាងបញ្ជាក់ថា ប៉ុន្មានឆ្នាំចុងក្រោយនេះនាងមានការងារសិល្បៈច្រើនបន្តបន្ទាប់ទាំងការសម្តែង ដែលក្រោយបញ្ចប់កម្មវិធីខួបកំណើតនាងនឹងចេញទៅថតវីដេអូផ្សព្វផ្សាយអំពីពិធីសង្ក្រាន្តខេត្តព្រះសីហនុផងដែរ មួយវិញទៀតនាងក៏មមាញឹកនឹងការងារជាភ្នាក់ងារអចនលទ្រព្យ ក្នុងក្រុមហ៊ុនបងប្រុសនាងនា ខេត្តសៀមរាបផងដែរ ។
នាងរំពឹងដែរថា កម្មវិធីជួបជុំអ្នកសិល្បៈ មិត្តភ័ក្កិសាច់ញាតិនៅថ្ងៃនេះនឹងជួយបន្ថែមទំនាក់ទំនងកាន់តែល្អជាមួយពួកគាត់ និងសង្ឃឹមដែរថាឆ្នាំថ្មីនឹងទទួលបានជោគជ័យលើការងារទាំងពីបន្តទៀត៕ វឌ្ឍនា