ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចចាប់ខ្លួនឧកញ៉ា គិត ធាង សង្ស័យ​ពាក់ព័ន្ធគ្រឿងញៀន

ចែករំលែក៖

ភ្នំពេញ៖ ប្រភពព័ត៌មានច្បាស់ការណ៍មួយ បញ្ជាក់ថានៅព្រលប់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ នេះ សមត្ថកិច្ច បានចាប់ខ្លួនឧកញ៉ា គិត ធាង ម្ចាស់មជ្ឈមណ្ឌលកម្សាន្តរ៉ុក បញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានី ដេីម្បីសាកសួរ ពាក់ព័ន្ធករណីគ្រឿងញៀនដ៏ច្រើនសម្បើម ។

ការចាប់ខ្លួនឧកញ៉ា គិត ធាង ក្នុងភូមិគ្រឹះក្នុងខណ្ឌទួលគោក នេះ បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រកាសបញ្ជាឱ្យស្រាវជ្រាវ ស៊ើបអង្កេត ដល់ឫសគល់ពាក់ព័ន្ធមេខ្លោង និង អ្នកនៅពីក្រោយ នៃអំពើជួញដូរគ្រឿងញៀនដ៏ធំសម្បើមរបស់មជ្ឈមណ្ឌលកម្សាន្តរ៉ុក ។

សម្តេចតេជោ សង្កត់ធ្ងន់ថា “យើងមិនអាចអត់ឱនឱ្យបានឡើយ”។

ប្រសាសន៍សម្តេចតេជោ ធ្វើឡើងក្នុងប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ជាង៣ពាន់នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ ។

ទោះបីយ៉ាងណា ពេលនេះ នៅពុំទាន់អាចសុំការបញ្ជាក់បន្ថែមពីសមត្ថកិច្ចពាក់ព័ន្ធបាននៅឡើយទេ ៕ចេស្តា


ចែករំលែក៖