ប៉ោយប៉ែត៖ ដើម្បីកែសម្រួល និងសង្គ្រោះបន្ទាន់របស់អ្នកជំងឺ សម្រាប់ឆ្លងដែនទៅព្យាបាលនៅ ប្រទេសថៃឲ្យទាន់ពេលលោកប្រធានស្នាក់ការអន្តោប្រវេសន៍ ប្រចាំច្រកទ្វារអន្តរជាតិ ប៉ោយប៉ែតគ្រោង នឹងទិញរថយន្តសង្គ្រោះ១គ្រឿង នៅពេលខាងមុខនេះ ដើម្បីកែសម្រួលដល់អ្នកជំងឺ ដែលចាំបាច់សង្គ្រោះបន្ទាន់ ទៅប្រទេសថៃ ។ នេះតាមការបញ្ជាក់ពីលោក អភិបាលក្រុងប៉ោយប៉ែត សាន ស៊ានហូ កាលពីព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ គ្រាដែលលោកអភិបាលក្រុង រួមសហការជាមួយលោក ខឹម ចិត្រា នាយប៉ុស្តិ៍អន្តោប្រវេសន៍ខាងលើ និងកម្លាំងសមត្ថកិច្ចជាច្រើននាក់ ធ្វើអនាម័យ លាងសំអាតបរិស្ថាន លើស្ពានមិត្តភាពកម្ពុជា ថៃ ដែលមានសំណល់ ក្លិនឆ្អេះឆ្អាប ស្រក់ទឹកពីរទេះត្រីធ្វើឲ្យប៉ះពាល់ មុខមាត់ប្រទេសជាតិ ។
លោកអភិបាលបន្ថែមថា ដើម្បីងាយស្រួលបញ្ជូនអ្នកជំងឺឲ្យ ទាន់ពេល មិនឲ្យមានការរាំងស្ទះ ចំណែកការរៀបចំឯកសារចំពោះ អ្នកជំងឺ ចាំរត់ពេលក្រោយ ព្រោះថា យើងជាសមត្ថកិច្ចនៅប្រចាំច្រកទ្វារត្រូវតែមានការទូតល្អរវាងភាគី កម្ពុជា ថៃ ព្រោះថា បើមិនគិតបញ្ហាចំពោះមុខអាច នឹងប្រឈមបាត់បងអាយុជីវិត ដោយមានការយឺតយ៉ាវ និងរៀបចំធ្វើឯកសារ ។
ដូច្នេះយើងមានរថយន្តរបស់អង្គ ភាពខាងអន្តោប្រវេសន៍នេះគឺជា ចំណុចសំខាន់មួយចំពោះអ្នកជំងឺ ដែលសង្គ្រោះឆ្លងដែនដើម្បីអាយុ ជីវិតបងប្អូនទាំងអស់ ដូច្នេះបងប្អូនទាំងអស់ មិនត្រូវគិត ពីប្រយោជន៍ខ្លាំងពេកទេ ល្មមលះបង់ខ្លះទៅ ព្រោះរាជរដ្ឋាភិបាលលោក ខំប្រឹងប្រែង រឿងអ្វី ដែលបងប្អូនមកវាយប្រហារ ។
លោកបញ្ជាក់ថា រាល់ថ្ងៃ លោកមានលេខទូរសព្ទ័របស់លោក និងហ្វេសប៊ុក បើសិន មានករណីអ្វីមួយមិនប្រក្រតី សូមបងប្អូនទាក់ទងតាមលេខ ទូរស័ព្ទ ឬ comment តាមរយៈហ្វេសប៊ុក ក៏បាន មិនឲ្យមន្ត្រីណាម្នាក់គៀបសង្កត់ ពលរដ្ឋនោះទេ ។ នេះជាយុទ្ធសាស្ត្ររបស់ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ដែលជាប្រធានក្រុមការងារថ្នាក់ ជាតិចុះជួយខេត្តបន្ទាយមានជ័យ លោកតែងតែតាមដានសង្គម ហ្វេសប៊ុក រួមទាំងលោកបានរាយការណ៍ជូន ជ្រាបអស់ ពីសភាពការណ៍ទាំងឡាយនៅ ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ហើយរយះពេលប៉ុន្មានថ្ងៃនេះ ក៏មានសង្គមហ្វេសប៊ុក វាយប្រហារតួនាទី ដែលមានអាយុ២៥ឆ្នាំ ពាក់ផ្កាយ ២ ខ្លួនជាស្ត្រី ប៉ុន្តែយើងមិនដឹងថា អំពីប្រវត្តិរបស់គាត់យ៉ាងណានោះទេចេះតែបង្ហោះតាមគ្នា តាមពិតគាត់មានអាយុ៤០ឆ្នាំ គាត់មានចំណេះដឹងរៀនសូត្របញ្ចប់បរិញ្ញា ចេញ ចូល ក្រៅប្រទេស និងអាចសមរម្យទទួលការងារខាងលើនេះបាន ។
ចំពោះបញ្ហា រទេះត្រីដែលចតនៅចំណុចគល់ស្ពានខាងលើនេះ កុំតែបានអាជ្ញាធរ និងសមត្ថកិច្ចនៅទីនោះថែរក្សា និងសំអាត ១សប្ដាហ៍ពីរដង មិនដូច្នេះទេ គឺជះក្លិនស្អុយដល់ភ្ញៀវជាតិ និងអន្តរជាតិយ៉ាងខ្លាំង ។ ពេលកងកម្លាំងធ្វើការ តែងតែថា កងកម្លាំងសំដីអាក្រក់ ចោទដាក់មន្ត្រីរាជការផងដែរ មានពេលខ្លះ រទះខ្លួនដែលដឹកទំនិញចតចោលធ្វើឲ្យកកស្ទះ អត់មានការចូលរួមជាមួយអាជ្ញាធរដូច្នេះសួមឲ្យបងប្អូនមានការចូលរួមប្រកួតប្រជែង នឹងប្រទេសជិតខាងដើម្បី មោទនភាពជាតិយើងទាំអស់គ្នា ៕ វណ្ណា