ព័ត៌មានទាន់ហេតុការណ៍៖

បើកបរមិនប្រកាន់ស្តាំបង្កគ្រោះថ្នាក់របួស៥នាក់ នៅប៉ៃលិន

ចែករំលែក៖

ខេត្តប៉ៃលិន៖ មនុស្សប្រុសស្រីចំនួន៥ នាក់រងរបួសធ្ងន់៤នាក់ និងស្រាលម្នាក់ ដោយសារបុរសម្នាក់ បើកបរម៉ូតូ ២០១៧ ក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន ក៏រេចង្កូតទៅខាងស្ដាំ បុកកាលពីវេលាម៉ោង ១៧ និង ៥០នាទី ថ្ងៃអាទិត្យ ៥កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៩ នៅចំណុចមុខទឹកស្អាត ស្ថិតនៅភូមិបរហ៊ុយជើងសង្កាត់ បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។

សមត្ថកិច្ចឲ្យដឹងថា គ្រោះថ្នាក់នេះ រងរបួស៖ អ្នកបង្កឈ្មោះ ជា សុខេន ភេទប្រុស អាយុ ១៧ ឆ្នាំ បើកបរម៉ូតូម៉ាក Honda Dream C125 ពណ៍ខ្មៅស៊េរីឆ្នាំ ២០១៧ ពាក់ស្លាកលេខ ប៉ៃលិន 1C-2351 ទិសដៅពីត្បូងទៅជើង រងរបួសធ្ងន់ ។ ឈ្មោះ រឹម រិទ្ធ ភេទប្រុស អាយុ ២០ឆ្នាំ អ្នកទាំងពីររស់នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ជាអ្នករួមដំណើ រងរបួសស្រាល ។ ភាគីរងគ្រោះឈ្មោះ រស់ សេរីវឌ្ឌ្យ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរពេទ្យទាហាន បើកបរម៉ូតូម៉ាក Honda Scoopy ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BC-6006 បើកបរច្រាស់ទិសគ្នា រងរបួសធ្ងន់, អ្នករួមដំណើរឈ្មោះ ធី ភេទស្រី អាយុ២៥ឆ្នាំ មុខរបរមេផ្ទះ រងរបួសធ្ងន់ និងអ្នករួមដំណើរឈ្មោះ គន្ធា ភេទស្រី អាយុ ១៤ឆ្នាំ មុខរបរសិស្ស អ្នកទាំងបីមានទីលំនៅបច្ចុប្បន្នភូមិបរឌិននៀវ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

មូលហេតុបណ្តាលមកពីកត្តាមនុស្សបើកបរខ្វះការប្រុងប្រយ័ត្ន មិនប្រកាន់ស្តាំ ។

ករណីខាងលើនេះកម្លាំង ជំនាញចរាចរណ៍ នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន បានវាស់វែង និងយកយានបង្កទាំងពីរគ្រឿងទៅរក្សាទុកជាបណ្តោះអាសន្នៅអធិការដ្ឋាន ដើម្បីរង់ចាំដោះស្រាយ ចំណែកជនរងគ្រោះត្រូវ បានរថយន្តសង្គ្រោះ បន្ទាន់ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ៕ ស សារ៉េត


ចែករំលែក៖