ព័ត៌មានទាន់ហេតុការណ៍៖

ចៅសង្កាត់ចោមចៅទី៣ មិនខ្វល់ពីបរិស្ថា​នស្អាត ក្នុងមូលដ្ឋាន

ចែករំលែក៖

ភ្នំពេញ​៖​ លោក វ៉ា​ សារឿន​ ចៅសង្កាត់ចោមចៅទី៣​ នៃខណ្ឌពោធិ៍សែនជ័យ​ ហាក់បីដូចជាមិនខ្វល់ពីបរិស្ថានស្អាតនៅក្នុងមូលដ្ឋានខ្លួន ខណៈដែលសំរាមពាសពេញលើដងផ្លូវ និងប្រឡាយទឹក។

យើងសង្កេតឃើញថា​ នៅតាមបណ្តោយផ្លូវជាតិលេខ៤​ ស្ថិតក្នុងសង្កាត់ចោមចៅទី៣​ ចាប់ពីរង្វង់មូលចោមចៅរហូតទៅដល់ស្តុបបំបែកទៅផ្លូវវិមានឈ្នះ​ ឈ្នះ​ ប្រឡាយអមផ្លូវ និងលើផ្លូវពោរពេញទៅដោយសំរាម តែមិនឃើញអាជ្ញាធរចុះប្រមូល។

ពាក់ព័ន្ធបញ្ហាសំរាមខាងលើនេះ​ មានព័ត៌មានក្នុងស្រុកមួយចំនួនបានផ្សព្វផ្សាយជាបន្តបន្ទាប់​ តែនៅពេលដែលផ្សាយមិនបានប៉ុន្មានថ្ងៃផងលោក​ វ៉ា សារឿន​ បានដឹកនាំកម្លាំងចុះប្រមូលស្រង់ចេញពីប្រឡាយនៅចំណុចមុខសាលាសង្កាត់​ តែផ្ទុយទៅវិញ ទីតាំងផ្សេងទៀតក៏ដូចជាមុខផ្សារជម្ពូវ័យដែលស្ថិតនៅមិនឆ្ងាយពីសាលាសង្កាត់ប៉ុន្មានម៉ែត្រផង លោកមិនបានដឹកនាំកម្លាំងចុះតើហេតុអ្វី?

យើងសង្កេតឃើញថា​ ប្រឡាយទឹកនៅចំណុចមុខសាលាជម្ពូវ័ន្ត និងមុខផ្សារជម្ពូវ័ន្ត ក៏ដូចជាក្រោយស្ពានអាកាសដើរថ្មើរជើងពោរពេញទៅដោយសំរាមព្រោងព្រាត ហាក់បីដូចជាផ្កាលំអរ តាមដងផ្លូវទៅហើយ ៕ សុខាសែនជ័យ


ចែករំលែក៖