ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ខ្លួនជន សង្ស័យ២នាក់មុខសញ្ញា ឆក់យ៉ាងសកម្មនិង ប្រើប្រាស់គ្រឿងញៀន

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ២នាក់ដែល ជាមុខសញ្ញាឆក់យ៉ាង សកម្មក្នុងរាជធានីភ្នំពេញត្រូវកម្លាំងសមត្ថកិច្ច នគរបាលប៉ុស្តិ៍អូរបែកក្អមឃាត់កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង១៧ និង៥នាទី នៅចំណុចតាមផ្លូវបេតុង ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។

ជនសង្ស័យទាំងនាក់នោះ១-ឈ្មោះ យ៉េង ហេងឡុង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

២-ឈ្មោះ នៅ សុវណ្ណរាជ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅសង្កាត់បឹងកក់១ ខណ្ឌទួលគោក ។

សម្ភារៈដកហូត ៖ ម៉ូតូ០១គ្រឿង ម៉ាកសេNEX ពណ៌ខ្មៅ ផលិតឆ្នាំ២០១៩ ពាក់ស្លាកលេខភ្នំពេញ 1HK-4477 ។

មុនពេលកើតហេតុ កម្លាំងល្បាតប៉ុស្តិ៍អូរបែកក្អម បានធ្វើការល្បាតក្នុងភូមិសាស្ត្រ ដល់ចំណុចកើតហេតុខាងលើ ឃើញជនសង្ស័យចំនួន០២នាក់ កំពុងជិះម៉ូតូ០១គ្រឿងឌុបគ្នាតាមផ្លូវ ដោយមានការសង្ស័យកម្លាំងល្បាតយើងហៅជនសង្ស័យឲ្យឈប់ ធ្វើការត្រួតពិនិត្យលើដងខ្លួន រួចកម្លាំងយើងនាំខ្លួនជនសង្ស័យយកមកធ្វើការសាកសួរត្រួតពិនិត្យទឹកនោមរកសារធាតុញៀន ។

លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការននគរបាលខណ្ឌសែនសុខបានអោយដឹងថា មុននិងឃាត់ខ្លួនជនសង្ស័យទាំង២នាក់ខាងលើកម្លាំងល្បាតបានឃើញពួកគេជិះម៉ូតូក្នុងល្បឿនលឿងហើយមានការសង្ស័យដេញតាមចាប់ឃាត់សាកសួក្រោយមកទើបជនសង្ស័យបានឆ្លើយសារភាពថាពួកគេធ្លាប់ធ្វើសកម្មភាពឆក់កាបូបនិងសម្ភារៈរបស់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើតាមផ្លូវពិតប្រាកដមែន ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី៕ តុង សីហា


ចែករំលែក៖