ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់យកកាំបិតបុ័ងតោអារកខ្លួនឯង នៅលើផ្ទះ គេថាខ្មោចព្រាយបិសាចចូលសណ្ឋិតក្នុងខ្លួន

ចែករំលែក៖

ខេត្តរតនគិរី៖ យុវជនម្នាក់ បានបញ្ចប់ជីវិតដ៏គួរឲ្យព្រឺព្រួច ដោយអារកនឹងកាំបិតបុ័ងតោ ត្រូវក្រុមគ្រួសារប្រទះឃើញដេកស្លាប់ នៅលើផ្ទះ និងថាតាមជំនឿ មូលហេតុមកពីព្រាយបិសាចចូលសណ្ឋិតក្នុងខ្លួន ។

ហេតុការណ៍នេះ បានបង្កភ្ញាក់ផ្អើល នៅវេលាម៉ោង ៨និង៤៥នាទី ព្រឹក ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ នៅលើផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិថ្មដា សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី ។

ប្រភពពសមត្ថកិច្ចបានឲ្យដឹងថា ជនរង្គ្រោះមានឈ្មោះ ឆែម សែន ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងសំណង់ ដែលមានឪពុកឈ្មោះ យ៉ន ឆែម ។

ប្រភពបន្តថា ជនរងគ្រោះអារកនឹងកាំបិតបុ័ងតោសម្លាប់ខ្លួនឯង ហើយសាច់ញាតិបានឡើងលើផ្ទះ ក៏ប្រទះឃើញដេកស្លាប់ មានហូរឈាមជោកជាំនៅលើពូកទៅហើយ ។

បើតាមលោក យ៉ន ឆែម ជាឪពុកជនរងគ្រោះថា កូនប្រុសគាត់ មានចរឹកប្លែកៗ តាំងពីត្រឡប់មកពីធ្វើសំណង់នៅស្រុកវើនសៃវិញមកម្ល៉េះ ។

ការនិយាយស្ដីផ្ដេសផ្ដាស់ច្រើន ខុសពីធម្មតា តាមជំនឿ អ្នកភូមិនោះថា កូនគាត់ត្រូវព្រាយបិសាចចូលសណ្ឋិតក្នុងខ្លួន ។

ក្រោយពីកើតហេតុ សមត្ថកិច្ចជំនាញចុះពិនិត្យ និងធ្វើកោសល្យវិច័យ ឃើញថា ជនរងគ្រោះពិតជាបានអារកសម្លាប់ខ្លួនឯងពិតប្រាកដមែន ហើយបានធ្វើកំណត់ហេតុ ប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕ ជីវន្ត័

 


ចែករំលែក៖