ព័ត៌មានទាន់ហេតុការណ៍៖

ទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរកម្ពុជា-ហ្វីលីពីនឆ្ពោះទៅការប្តេជ្ញាចិត្ត​ និងប្រឹងប្រែងរួមគ្នា ទទួលបានជោគជ័យ

ចែករំលែក៖

ភ្នំពេញ៖ ក្នុងកិច្ចប្រជុំទ្វេភាគី ស្តីពីគណៈកម្មាធិការសហប្រតិបត្តិការយោ ធារួម(JDCC)កម្ពុជា-ហ្វីលីពីនរវាងលោក នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការក្រសួងការ ពារជាតិ និង​លោក Ricardo A David JR អនុរដ្ឋមន្ត្រី ក្រសួងការពារ ជាតិ ហ្វីលិពីន នាថ្ងៃអង្គារ ៧កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព. ស. ២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ នៅសាលប្រជុំក្រសួងការពារជាតិ មានការចូលរួមពីមន្ត្រីជំនាញ ការពារជាតិ និងមន្ត្រីការទូតហ្វីលីពីនផងដែរ ។

លោកនាយឧត្តម សេនីយ៍ នាង ផាត និងលោក Ricar do A David JR បានលើកឡើងរួមគ្នា អំពីសារសំខាន់ ដែលជាវេទិកា មួយសម្រាប់អន្តរកម្មប្រកបដោយផ្លែផ្កា ក្នុងការពង្រឹងបន្ថែមទៀត ទំនាក់ទំនងការពារជាតិរវាងប្រទេសទាំងពីរ។

នេះជាលើកទីមួយហើយ ដែលក្រសួងការពារជាតិទាំងពីរ បានឯកភាពរៀបចំកិច្ចប្រជុំគណៈកម្មាធិការ សហប្រតិបត្តិការយោធារួម កម្ពុជា- ហ្វីលីពីន បន្ទាប់ពីមានការចុះអនុស្សារណៈយោគយល់គ្នា កាលពីចុងឆ្នាំ ២០១៧ នៅរដ្ឋធានី ម៉ានីល ប្រទេសហ្វីលីពីន ឮរវាងថ្នាក់ដឹកនាំក្រសួងការពារជាតិប្រទេសទាំងពីរ ថ្នាក់រដ្ឋលេខាធិការ ។

ដំណើរទស្សនកិច្ចនេះ មិនត្រឹមតែបង្កើនកិច្ចសហប្រតិបត្តិការប៉ុណ្ណោះទេ ប៉ុន្តែអាចចាត់ទុកជាការវិវត្តវិជ្ជមានមួយសម្រាប់កងទ័ព ក៏ដូចជាប្រជាជនប្រទេសទាំងពីរ កម្ពុជា-ហ្វីលីពីន ឆ្ពោះទៅការប្តេជ្ញាចិត្ត​ និងប្រឹងប្រែងរួមគ្នា ទទួលបានជោគជ័យក្នុងផែនការ អភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការការពារជាតិយើងផងដែរ ៕ សុខដុម


ចែករំលែក៖