ខេត្តឧត្តរមានជ័យ ៖ ក្មេងទំនើង២ក្រុម វាយតប់គ្នាទាំងហ្វូង ក្នុងពិធីមង្គលការ បណ្តាលឲ្យមនុស្សម្នាក់ រងរបួសបែកក្បាល កាលពីយប់ថ្ងៃទី១១ ឈានចូលថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិអូរសោម ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ឃាន ថ្លែន ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ បានរងរបួសធ្ងន់ ហើយពុំដឹងថា អ្នកណាជាអ្នកវាយនោះឡើយ ដោយសារមនុស្សច្រើនពេកក្នុងកម្មវិធីនោះ។
បច្ចុប្បន្ន សមត្ថកិច្ចកំពុងស្រាវជ្រាវ ចំណែកជនរងគ្រោះ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅព្យាបាលនៅមណ្ឌលសុខភាព ស្រុកអន្លង់វែង ៕ ប៉ែន នួន