ព័ត៌មានទាន់ហេតុការណ៍៖

ដោយសារកម្ពុជាមានសន្តិភាព ធ្វើអោយលោក Jack Ma មហាសេដ្ឋីចិនលំដាប់ពិភពលោក អញ្ជើញមកទស្សនាតំបន់ប្រាសាទ នៅខេត្ដសៀមរាប

ចែករំលែក៖

ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩នេះ លោក Jack Ma មហាសេដ្ឋីចិនលំដាប់ពិភពលោក និងប្រធានក្រុមហ៊ុន Alibaba បានបង្ហាញវត្តមាន អញ្ជើញមកទស្សនាប្រាង្គប្រាសាទចំនួន៣ក្នុងខេត្តសៀមរាប ដែលក្នុងនោះរួមមាន ប្រាសាទអង្គរវត្ត ប្រាសាទអង្គរធំ និងប្រាសាទតាព្រហ្ម។ នេះបើតាមការអះអាងពី

មន្ដ្រីនគរបាលខេត្តសៀមរាប ដោយបញ្ជាក់ទៀតថា៖ ក្រោយបញ្ចប់ការទស្សនាប្រាសាទទាំង៣ខាងលើនេះរួចរាល់ លោក Jack Ma ក៏បានធ្វើដំណើរត្រឡប់ទៅកាន់សណ្ឋាគារ ដែលជាទីកន្លែងរបស់លោកពេញចិត្តកំពុងស្នាក់អាស្រ័យដ៏សុខដុម នៃប្រទេសសន្តិភាព។

លោក Jack Ma មហាសេដ្ឋីចិនលំដាប់ពិភពលោក និងប្រធានក្រុមហ៊ុន Alibaba បានមកធ្វើទស្សនកិច្ចនៅខេត្តសៀមរាប គឺលោកមានបំណង ដើម្បីស្វែងរកឱកាសវិនិយោគនៅកម្ពុជា។ នេះបើយោងតាមមន្ត្រីបានបញ្ជាក់ នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩នេះ ។

មន្រ្តីបានបញ្ជាក់ថា៖ លោក Jack Ma មកទស្សនកិច្ចនៅខេត្តសៀមរាប តាមរយៈក្រុមហ៊ុនឯកជនមួយ។ លោកនឹងធ្វើដំណើរកំសាន្តនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យទៀត បន្ទាប់ពីស្នាក់នៅខេត្តសៀមរាប លោកមានក្តីរំភើបពីការរីកចម្រើន សុខសន្តិភាព នៃប្រទេសកម្ពុជា៕ សិលា


ចែករំលែក៖