ព័ត៌មានទាន់ហេតុការណ៍៖

ធ្វើអត្តឃាតលើផ្ទះបានសម្រេចសង្ស័យមានវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ បុរសម្នាក់ត្រូវបានគេប្រទះឃើញចងកធ្វើអត្តឃាតបានសម្រេចនៅលើផ្ទះ សង្ស័យមានវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរ ខណៈចុងក្រោយនេះគេសង្កេតឃើញគាត់ចូលចិត្តយកស្រាធ្វើជាគ្នា ។

ហេតុការណ៍ករណីខាងលើអត្តឃាតនេះ បានបង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង៩ និង២០នាទីព្រឹកថ្ងៃអង្អារ ៧កើត ខែផល្លុន ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ ត្រង់ចំណុចផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិអូរថ្កូវ សង្កាត់រលាប ក្រុង.ខេត្តពោធិ៍សាត់ ។

ប្រភពព័ត៌មានពីកម្លាំងចុះធ្វើកោសល់វិច្ចៃបង្ហើបថា ជនរងគ្រោះឈ្មោះ យស់ រើន ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.សង្កាត់កើតហេតុខាងលើ ជនរងគ្រោះបានធ្វើអត្តឃាតដោយយកខ្សែនីឡុង ចងព្យួកទៅធ្នឹមចំកណ្ដាលលើផ្ទះបណ្ដាលឲ្យស្លាប់ ។

ប្រភពដដែលបន្តទៀតថា ករណីនេះស្ថាប័នជំនាញពាក់ព័ន្ធ សហការចុះពិនិត្យ និងស្រាវជ្រាវ ឃើញថាពិតជាអាចស្លាប់ដោយចងកធ្វើអត្តឃាតប្រាកដមែន មិនជាប់ពាក់ព័ន្ធករណីឃាតកម្មនោះឡើយ ជនរងគ្រោះអាចមានវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរ ព្រោះចុងក្រោយនេះគេសង្កេតឃើញគាត់យកស្រាជាមិត្តសំឡាញ់ ភ្លេចបាយភ្លេចទឹកស្រវឹងគ្មានថ្ងៃស្វាង ហើយបានធ្វើកំណត់ហេតុប្រគល់សាកសពជូនក្រុមគ្រួសារ ដើម្បីទទួលយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕ ប៉ឹម ពិន


ចែករំលែក៖