ភ្នំពេញ៖ កម្ពុជា-វៀតណាម បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តការរវាងសមាគមអតីតយុទ្ធជន ។ ពិធីនេះប្រារព្ធនៅវិមានសន្តិភាពនារសៀលថ្ងៃអង្គារ ៧កើត ខែ ផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព. ស. ២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែ មី នា ឆ្នាំ២០១៩ រវាងសមាគមអតីតយុទ្ធជនកម្ពុជា ជាមួយសមាគមអតីតយុទ្ធជនមជ្ឈិមវៀតណាម។
ក្នុងនោះ ភាគីមិត្តដឹកនាំដោយ ឧត្តមសេនីយ៍ឯក NGU YEN VAN DUOC ប្រធានសមាគមអតីតយុទ្ធជនមជ្ឈឹមវៀតណាមនិង នាយឧត្តមសេ នីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាននិងជាអ គ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជានៅអគារសន្តិភាព ទីស្តីការគណ:រដ្ឋមន្ត្រី ។
នាយឧត្តមសេនីយ៍ គន់ គីម បានស្វាគមន៍ ចំពោះ ឧត្តមសេ នីយ៍ឯក NGU YEN VAN DUOC និងប្រតិភូអមដំណើរដែលអញ្ជើញ មកបំពេញទស្សនកិច្ចនិង ចុះ ហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីកិច្ចសហប្រតិបត្តិការរវាងស មាគមអតីតយុទ្ធ ជនប្រទេសទាំងពីរ កម្ពុជា-វៀតណាម រយះពេល៥ឆ្នាំ (២០១៩ _២០២៣ )នាពេលនេះ ពិតជានាំមក នូវលទ្ធផលផ្លែផ្លា ដែលក្រសួង ក៏ដូចជាថ្នាក់ដឹកនាំគ្រប់លំដាប់ ថ្នាក់ តែងបានយកចិត្តទុកដាក់ចំពោះសមាគមអតីតយុទ្ធជន នៃប្រទេសទាំងពីរធ្លាប់កៀកស្មាប្រយុទ្ធសត្រូវរួម និងរំដោះប្រ ទេសចេញពីនឹមត្រួតត្រាបរទេស មកដល់សព្វថ្ងៃមានអតីតយុទ្ធជន ជាច្រើននាក់ក្លាយ ជាជនបាត់បង់សមត្តភាព ពលកម្ម ពិការ ។ល។ ប៉ុន្តែដោយសាការលះបង់ សាច់ស្រស់ ឈាមស្រ ស់នេះហើយ ទើបយើងទទួ លបានសុខ សន្តិភាព ដល់សព្វថ្ងៃ ព្រមទាំងជាការបង្ហាញ នូវពលីកម្មដ៏ធំធេងរបស់បងប្អូនវីរយុទ្ធ ជន យុទ្ធនារីយើងដែលបានចំណាយសាច់ស្រស់ យ៉ាងច្រើនឥតគណនា កាលពីសម័ យសង្គ្រាមនោះ ។
ឧត្តមសេនីយ៍ឯក NGUYEN VAN DUOC បានលើកឡើងកិច្ចសហប្រតិបត្តិការរួមគ្មា ចែករំលែកបទពិសោធន៍ និងចាត់តាំងគណ:ប្រតិភូទស្សនកិច្ចទៅវិញទៅមក រាល់សំណូមពរដែលភាគីមិត្តលើកឡើង យើងខំ្ញុនិងពាំនាំជំរាបជូនថ្នាក់ដឹកនាំយើងខញុំ ពិនិត្យដោះស្រាយតាមការជាក់ស្តែង ៕ សុខដុម