ព័ត៌មានទាន់ហេតុការណ៍៖

បញ្ជូនក្រុមប្លន់ប្រដាប់អាវុធ៥នាក់ទៅតុលាការ ក្នុងនោះមានស្ត្រីម្នាក់

ចែករំលែក៖

ភ្នំពេញ៖ ក្រុមចោរប្លន់ប្រដាប់អាវុធ ប្រុស ស្រី៥នាក់ត្រូវបានការិយាល័យ នគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ រាជធានីភ្នំពេញកសាងសំណុំ រឿងបញ្ជូនទៅកាន់សាលាដំបូង រាជធានីភ្នំពេញ ដើម្បីទទួលទោសតាមផ្លូវ ច្បាប់កាលពីព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ ក្រោយបញ្ចប់នីតិវិធី ។

សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យ ទី១/ឈ្មោះ លន់ ស៊ីវថេង ភេទ ប្រុស អាយុ ២៧ ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ ភូមិមិត្តភាព សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ។ ទី២/ឈ្មោះ ផេង យុទ្ធនា ហៅ ហ៊ីង (មានដីកាចាប់ខ្លួន) ភេទ ប្រុស អាយុ ៣១ឆ្នាំ មុខរបរៈ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ផ្ទះជួលលេខ ៩ ផ្លូវលេខ ៧៩បេតេ ភូមិចំរើនផល សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ ។ ទី៣/ឈ្មោះ ស៊ន់ សេរីវិចិត្រ ភេទ ប្រុស អាយុ៣៥ ឆ្នាំ មុខរបរ នៅផ្ទះ ទីលំនៅបច្ចប្បន្នៈ ផ្ទះលេខ២០អឺ០ ផ្លូវ២៩០ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន ។ ទី៤/ឈ្មោះ គង់ សុវណ្ណ ហៅ តៃ (មានដីកាចាប់ខ្លួន) ភេទ ប្រុសអាយុ ២៨ឆ្នាំ មុខរបរ នៅផ្ទះ ទីលំនៅបច្ចុប្បន្នៈ ផ្ទះជួល ផ្លូវ២៦បេតេ ភូមិក្បាលទំនប់ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។ ទី៥/ឈ្មោះ ហៀង ស្រីដែត ហៅ ណែត ភេទស្រី អាយុ ២៦ ឆ្នាំ មុខរបរ បុគ្គលិកហូមកាហ្វេ ផ្សារសុវណ្ណា ទីលំនៅបច្ចប្បន្ន ផ្ទះជួលលេខ ៩ ផ្លូវ៧៩បេតេ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ ។

គួររំលឹកថា ក្នុងខែមីនា ឆ្នាំ២០១៩ ក្រុមជនសង្ស័យខាងលើ បានធ្វើសកម្មភាពប្លន់ចំនួន២ករណី ក្នុងនោះ កាលពីថ្ងៃទី ០៣ មីនា ឆ្នាំ២០១៩ វេលាម៉ោង ប្រហែល ០១និង០០នាទីរំលងអធ្រាត្រ ក្រុមខាងលើបានធ្វើ សកម្មភាពប្លន់ម៉ូតូម៉ាក Zoomer X ពណ៌ ក្រហម លាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AA-2166 នៅចំណុចផ្លូវបេតុង មុខសាលារៀនចំរើនផល សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ និង ករណីទី២ កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង ប្រហែល០៦និង៣០នាទី ក្រុមខាងលើ ធ្វើសកម្មភាពប្លន់ លុយ ទូរសព្ទ័ដៃ និងខ្សែកនៅចំណុច ផ្ទះលេខ៨សេ ផ្លូវលេខ២៧០ ភូមិ៩ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។

ក្រោយពីមានសកម្មភាពខាងលើរយះពេលបីថ្ងៃ គឺថ្ងៃទី១០ ខែមីនា រហូតមកដថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយ អធិការដ្ឋាននគរបាលខណ្ឌ មានជ័យ អធិការដ្ឋាននគរបាល ខណ្ឌ ទួលគោក នាយកដ្ឋាននគរបាលព្រហ្ម ទណ្ឌក្រសួង មហាផ្ទៃ និង ស្នងការដ្ឋាននគរបាលខេត្ត កំពត បានបើកកិច្ចប្រតិបត្តិការ បង្រ្កាបជាក់ស្តែងក្រុមចោរប្លន់ប្រដាប់អាវុធទាំង៥នាក់ (ប្រុស ០៤ ស្រីម្នាក់) ដោយក្នុងនោះធ្វើការដកហូត វត្ថុតាង អាវុធខ្លីមួយដើម ម៉ាក កា-៥៩ ម៉ូតូចំនួន០២ គ្រឿង ម៉ាកHonda Beat ពណ៌ ខៀវ+ស (ម៉ូតូធ្វើសកម្មភាព) និងម៉ាក Zoomer X (ម៉ូតូជនរងគ្រោះ) ។

ប្រជាពលរដ្ថបានកោតសរសើរដល់សមត្ថកិច្ចដែលខិតខំប្រឹងប្រែងស្រាវជ្រាវឈានរហូតដល់ការបង្រាបនឹងសូមឲ្យដាក់ទោសបានធ្ងន់ ៕ អរុណរះ


ចែករំលែក៖