ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចចម្រុះ ឃាត់រថយន្តដឹកបង្គារមានចាក់សារធាតុម្យ៉ាងខាប់ដូចចាហួយចូលក្បាលបង្គារ ២គ្រឿង ដកហូតវត្ថុតាងជាក់ស្តែង

ចែករំលែក៖

ភ្នំពេញ៖ នៅវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៣ ខែ​មីនា ឆ្នាំ២០១៩ កម្លាំង​នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយអគ្គនាយក ដ្ឋានកាំកុងត្រូល ក្រោមការសម្របសម្រួលនីតិវិធីពីលោក ខាំ សុផារី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបង្រា្កបករណីនាំចូលបង្គារពីប្រទេសវៀតណាម ពំុមានច្បាប់អនុញ្ញាត ដឹកតាមរថយន្តចំនួន 03គ្រឿង: 1-ម៉ាក HYUNDIA ស្លាកលេខ 3A 0869, 2- ម៉ាកសាំងយ៉ុងកែឆ្នៃ 2A 0342, 3- ម៉ាក HYUNDIA គ្មានស្លាកលេខ នៅចំណុចគីឡូម៉ែត្រលេខ15 ផ្លូវជាតិលេខ 3 ។

ក្រោយពីការត្រួតពិនិត្យសមត្ថកិច្ចចម្រុះ បានឆែកឆេរជាក់ស្តែងរកឃើញ: បង្គារ(បង្គារមានចាក់សារធាតុម្យ៉ាងខាប់ដូចចាហួយចូលក្បាលបង្គារ) និងគ្រឿងសមុទ្រមួយចំនួន និងគ្មានច្បាប់អនុញ្ញាតចំនួន= 376កេស ប្រមាណ 7.520 គីឡូក្រាម ។

ចំពោះវត្ថុតាងទាំងអស់ខាងលើ លោកព្រះរាជអាជ្ញារង ខាំ សុផារី បានសម្រេចឲ្យដកហូតរក្សាទុកជាបណ្តោះអាសន្ននៅនាយកដ្ឋាន (ដោយយកវត្ថុតាងមួយចំនួនទៅពិសោធន៍រកសារធាតុហាមឃាត់) ហើយនិងបន្ទាប់មកបាន ប​ញ្ជាឲ្យយកបង្គារ ដែលមានចាក់បញ្ចូលសារធាតុ ដូចបានរៀបរាប់ខាងលើ និងគ្មានច្បាប់ យកទៅដុត បំផ្លាញចោលនៅទីលានចាក់សំរាមបឹងជើងឯក នៅវេលាម៉ោង3និង10 នាទីល្ងាច ថ្ងៃ-ខែ-ឆ្នាំដដែលនិងបាននាំខ្លួនអ្នកបើកបររថយន្តចំនួន 03នាក់ មកសាកសួរបំភ្លឺនៅនាយកដ្ឋាន ដើម្បីស្វែងរកម្ចាស់ បន្តនីតិវិធីតាមផ្លូវច្បាប់ ៕ តាឡឹម


ចែករំលែក៖