ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តបើកឆ្លងផ្លូវ ត្រូវម៉ូតូបុករងរបួសម្នាក់

ចែករំលែក៖

ភ្នំពេញ​៖​ បុរសម្នាក់បានរងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យ ភ្លាមៗ ខណៈជិះម៉ូតូលឿនចាប់ហ្វ្រាំងមិនទាន់ ជ្រុលបុករថយន្តពេញទំហឹងកាលពីវេលាម៉ោង11:30នាទី​ ថ្ងៃទី១៤​ ខែមីនា​ ឆ្នាំ២០១៩​ នៅចំណុចមុខផ្សារត្រពាំងថ្លឹង​ សង្កាត់ចោមចៅទី១​ ខណ្ឌពោធិ៍សែនជ័យ​ ។

សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា​ ពេលកើតហេតុគេបានឃើញរថយន្តកូរ៉េមួយគ្រឿង ពណ៌ខៀវ​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 2AR-9463 ធ្វើដំណើរចេញពីផ្លូវបេតុងក្នុងទិសដៅពីជើងទៅត្បូង​ ឆ្លងផ្លូវវេងស្រេង​ ខណ:មោដល់ចំណុចកើតហេតុ​ ស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាកវេវ​ពាក់ស្លាកលេខ​ ភ្នំពេញ​ 1BJ-7738 ធ្វើដំណើរតាមបណ្តោយផ្លូវវេងស្រេងក្នុងទិសដៅពីកើតទៅលិច​ មិនប្រយ័ត្ន ក៏ជ្រុលទៅបុករថយន្តពីចំហៀងពេញទំហឹងបណ្តាលឲ្យរងរបួសធ្ងន់ ត្រូវបានរថយន្តសង្រ្គោះដឹកយកទៅមន្ទីរពេទ្យភ្លាមៗ​ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចចុះមកដល់វាស់វែង​ យករថយន្ត និងម៉ូតូយកទៅរក្សាទុកនៅអធិការដ្ឋាននរគបាលខណ្ឌពោធិ៍សែនជ័យរង់ចាំដោះស្រាយតាមច្បាប់ ៕ សុខាសែនជ័យ


ចែករំលែក៖