ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យប្រុស ស្រី២នាក់ពាក់ព័ន្ធគ្រឿងញៀន

ចែករំលែក៖

ខេត្តកំពង់ធំ៖ កម្លាំងជំនាញប្រឆាំងគ្រឿងញៀនចុះបង្ក្រាបបទល្មើសជួញដូរ ដោយខុសច្បាប់ ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ ម៉ោង១៧និង១០នាទី ដោយបានឃាត់ខ្លួនជនសង្ស័យ ប្រុស ស្រី២នាក់ ពាក់ព័ន្ធគ្រឿងញៀន ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ ទី១.ឈ្មោះ ឌី លីធូ ភេទប្រុស អាយុ ៣២ឆ្នាំ នៅភូមិអូរគន្ធរខាងត្បូង សង្កាត់អូរគន្ធរ ក្រុងស្ទឹងសែន ។ ទី២.ឈ្មោះ សេងន សម្ផស ភេទស្រី អាយុ ២១ឆ្នាំ នៅភូមិទី៧ សង្កាត់កំពង់ធំ ក្រុងស្ទឹងសែន ។

ក្រោយឃាត់ខ្លួនបានដកហូតវត្ថុតាងថ្នាំញៀនចំនួន ០៦កញ្ចប់តូច បច្ចុប្បន្នសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី ៕ប៊ុនរិទ្ធី


ចែករំលែក៖