ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញហែរព្រះមហាក្សត្រក្នុងពិធីលៀងសាយភោជន៍ជូនប្រធានាធិបតីសាធារណរដ្ឋកូរ៉េ

ចែករំលែក៖

ភ្នំពេញ៖ នៅល្ងាចថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩​ ម្សិលមិញនេះ​ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញដង្ហែរ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា យាងចូលរួមក្នុងពិធីលៀងសាយភោជន៍ជូនជាកិត្តិយសដ៏ខ្ពង់ខ្ពស់ដល់ លោក មូន ចេអ៊ិន (Moon Jae-in) ប្រធានាធិបតីសាធារណរដ្ឋកូរ៉េ និងលោកជំទាវ នៅព្រះបរមរាជវាំង។

លោកប្រធានាធិបតីសាធារណរដ្ឋកូរ៉េ បានអញ្ជើញមកដល់ប្រទេសកម្ពុជា នៅវេលាម៉ោង ៣:១០នាទី កាលពីរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋជាលើកដំបូង រយៈពេល៣ថ្ងៃ (១៤-១៦ មីនា)។ ទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីសាធារណរដ្ឋកូរ៉េពេលនេះ គឺបានពង្រឹងនូវចំណងមិត្តភាព និងទំនាក់ទំនងសហប្រតិបត្តិការកាន់តែល្អរឹងមាំទូលំទូលាយថែមទៀតរវាង កម្ពុជា និងកូរ៉េខាងត្បូង ជាពិសេសគឺពង្រឹងនូវសន្តិភាព ស្ថិរភាព និងផលប្រយោជន៍សេដ្ឋកិច្ចជាច្រើនថែមទៀត៕


ចែករំលែក៖