ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃួង ស្រេង ផ្ដល់ការលើកទឹកចិត្ដដល់អ្នកវិនិយោគលើវិស័យអចលនៈទ្រព្យ ទីក្រុងឈុងឆីងចិនទៅលើការវិនិយោគលើវិស័យសំណង់ និងអចលនៈទ្រព្យ នៅរាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ៖ លោក ហាន ប៉ាវឆាង ប្រធានមន្ទីរគ្រប់គ្រងគំរោងគំរូចិននិង សឹង្ហបូរីនៃ នៃទីក្រុងឈុងឆីង ដែលជាដៃគូសហការរបស់ក្រុមហ៊ុនព្រីនរៀលអីស្តេត បានថ្លែងថា លោកមានការចាប់អារម្មណ៏ខ្លាំងទៅលើការវិនិយោគលើវិស័យសំណង់ និងអចលនៈទ្រព្យនៅរាជធានីភ្នំពេញ ហើយលោកនឹងនាំយកពត៌មានល្អៗពីកម្ពុជា ពិសេសផ្សព្វផ្សាយពីសក្ដានុពលរាជធានីភ្នំពេញ ដែលមានទៅប្រាប់ដល់ក្រុមអ្នកវិនិយោគនៅទីក្រុងឈុងឆីង។ លោក ហាន ប៉ាវឆាង បានថ្លែងបែបនេះកាលពីរសៀល ថ្ងៃសុក្រ១០កើត ខែផល្គុន ឆ្នាំចសំរិទ្ធិស័កព.ស២៥៦២ ត្រូវនិងថ្ងៃទី១៥ មីនា ឆ្នាំ២០១៩ នៅសាលារាជធានីភ្នំពេញ ក្នុងឧិកាសជំនួបសំណេះសំណាល និងពិភាក្សាការងារ ជាមួយ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនៅរដ្ឋបាលរាជធានីភ្នំពេញ ។

លោកហាន ប៉ាវឆាង បានបន្តថា៖ មន្ទីរគ្រប់គ្រងរបស់លោកក៏មានជំនាញលើការវិនិយោគលើវិស័យហិរញ្ញវត្ថុ,អាកាស ចរណ៏,ដឹកជញ្ជូនផ្លូវគោក និងពត៌មានវិទ្យាជាដើមដែលមានមូលដ្ឋាននៅសឹង្ហបូរី ហើយក៏អាចពង្រីកមកដល់ប្រទេសទី៣ដូចជារាជធានីភ្នំពេញជាដើម។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងឱកាសនោះ បានបញ្ជាក់ថា៖ រដ្ឋបាលរាជធានីភ្នំពេញត្រៀមខ្លួនជាស្រេច និងរងចាំជួយសំរួលលក្ខន្ធ័វិនិយោគដល់ក្រុមហ៊ុនវិនិយោគមកពីទីក្រុងឈុងឆីង ដែលជាទីក្រុងសម្ពន្ធ័ភាពជាមួយរាជធានីភ្នំពេញ។ លោកបន្តថា ៖ រាជធានីភ្នំពេញ មានសក្ដានុពលច្រើននៅរាជធានីភ្នំពេញ និងមានច្បាប់វិនិយោគដែលមិនស្មុកស្មាញ និងមានការអនុគ្រោះច្រើនដល់អ្នកវិនិយោគរួមនឹងសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់ល្អដែលជាការផ្តល់ទំនុកចិត្តដល់អ្នកវិនិយោគ៕ សំរិត


ចែករំលែក៖