ព័ត៌មានទាន់ហេតុការណ៍៖

បង្ក្រាបគ្រឿងញៀន២ករណីឃាត់ខ្លួនជនជាតិចិន និងចាប់យកវត្ថុតាងជាក់ស្តែង

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ជនសង្សយ័ជនជាតិចិន២នាក់ ពាក់ពន្ធ័គ្រឿងញៀន ត្រូវបាននគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួន ជាបន្តបន្ទាប់ កាលពីយប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ ។

ករណីទី១ នៅក្រុម១៣ ភូមិ ១ សង្កាត់លេខ ២ ក្រុង/ខេត្តព្រះសីហនុ កម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋានខេត្តព្រះសីហនុបានចុះបង្ក្រាបគ្រឿងញៀន ១ ករណី ឃាត់ខ្លូនបានជនសង្ស័យម្នាក់ ឈ្មោះ Cui mang ភេទប្រុសអាយុ ៣៤ ឆ្នាំ ជនជាតិចិន មុខរបរមិនពិប្រាកដ ស្នាក់នៅមិនពិតប្រាកដ ក្នុងនោះនគរបាលដកបានវត្ថុតាងរួមមានថ្នាំញៀនម្សៅចំនួន២ កញ្ចប់ ,ទូរស័ព្ទ១ គ្រឿង។

ករណីទី២ ក្រោយសាកសួរ តាមចម្លើយរបស់ឈ្មោះ Cui mang កម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនក៍បានបន្តចុះបង្ក្រាបគ្រឿងញៀន១ករណីទៀត នៅក្រុម ៤៥ ភូមិ ១ សង្កាត់លេខ ៤ ក្រុ/ខេត្តព្រះសីហនុ ឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ.Guo Shaodi ភេទប្រុសអាយុ ២៨ ឆ្នាំ ជនជាតិចិនមុខរបរមិនពិតប្រាកដ ក្នុងនោះនគរបាលដកបានវត្ថុតាងរួមមានថ្នាំញៀនម្សៅចំនួន ៦ កញ្ចប់,ថ្នាំញៀនប្រភេទ WYចំនួន ២ គ្រាប់ ,ជញ្ជីងថ្លឹង១គ្រឿង ទូរស័ព្ទ ១គ្រឿង ។

បច្ចុប្បន្នសមត្ថតកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងចាត់ការតាមនិតិវិធីច្បាប់ ៕ ឆ្លាម សមុទ្រ


ចែករំលែក៖