ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកស្វាយ១គ្រឿង ក្រឡាប់នៅកំពង់ដរធ្លាយចេញសុទ្ធតែឈើប្រណីត

ចែករំលែក៖

ខេត្តកណ្តាល៖ ឈើប្រណីតជាច្រើនដុំ មានទម្ងន់ជាង៣តោន ត្រូវបានរកឃើញនៅក្នុងរថយន្តដឹកស្វាយ១គ្រឿង នៅគ្រាដែលរថយន្តដឹកស្វាយបានឆ្លងកំពង់ចម្លងផ្លូវត្រី_ក្តាបន្ទះ ហើយរថយន្តរអិលថយក្រោយបណ្តាលឲ្យក្រឡាប់ផ្ងារជើងឡើងលើ ធ្លាយចេញសុទ្ធតែឈើប្រណីតរាប់តោន ។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង៦ និង៣០នាទីព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩ នៅត្រង់ចំណុចកំពង់ចម្លង ដផ្លូវត្រី ក្តាបន្ទះ នៅមាត់ន្លេមេគង្គក្រោមស្ថិត ក្នុងភូមិស្តៅកន្លែង ឃុំដីឥដ្ធ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

តាមប្រភពព័ព៌មានបានឲ្យដឹងថា៖នៅមុនពេលកើតហេតុមាន រថយន្ត១គ្រឿងម៉ាកហុីហាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3C.9079ចំណុះ៥តោន ដឹកកន្ត្រកដាក់ស្វាយបានបើក មកពីថ្នល់ជាតិលេខ១ចូលមក កំពង់ចម្លងផ្លូវត្រីត្រើយខាងស្រុកកៀនស្វាយគោលបំណង ឆ្លងដរទៅត្រើយខាងកើតស្រុកល្វាឯម ស្រាប់តែខណៈ ពេលនោះរថយន្តបានរអិល ថយក្រោយចុះចំណោតទូកដរក៏ បានរេចង្កូតខុសផ្លូវក្រឡាប់ផ្ញារជើងនៅមាត់ទឹកទន្លេធ្លាយ ចេញមកសុទ្ធតែឈើប្រណីត ។

ប្រភពបន្តថា៖ ភ្លាមៗនោះគេឃើញមានក្រុម ជនជាតិវៀតណាមបានយកទូកធំៗ 2-3គ្រឿងមករំដោះឈើនោះចេញពីឡានយកទៅលាក់ទុក ។ នៅសល់មួយចំនួនតូចទើប សមត្ថកិច្ចចុះទៅដល់រាយការណ៍ទៅប្រាប់ប៉ូលិសសេដ្ធកិច្ចខេត្តចុះមកប្រមូលយកវត្ថុតាងមាន រថយន្ត និងវត្ថុតាងឈើប្រណីត នៅសល់មួយចំនួនតូច ។

ឈ្មួញដឹកឈើនេះគឺជាជនវៀត ណាម ហើយឈើនេះមានឈើឆ្នង់ គ្រញូង ប៉េងស្ទើរពេញមួយឡាន តែដល់ពេលសមត្ថកិច្ចប្រមូលវត្ថុតាងរកឃើញឈើនៅសល់តិចតួចប៉ុណ្ណោះ ។

បន្ទាប់ពីកើតហេតុភ្លាមៗគេឃើញឈ្មួញជនជាតិវៀតណាមប្រចាំនៅត្រង់ចំណុចកើតហេតុបានចេញទៅជួយជញ្ជូនឈើឱ្យសមត្ថកិច្ចតែត្រូវបានជនជាតិវៀតណាម២_៣ នាក់ ឆ្លៀតឱកាសយកឈើទៅលាក់ទុកនៅក្នុងទឹកទន្លេ ដល់ពេលសមត្ថកិច្ចដកចេញទើបពួកគេចុះទៅមុជទឹកដើម្បីលើកឈើឡើងមកលើគោក ។

សូមបញ្ជាក់ថា៖ វត្ថុតាងរថយន្ត និងឈើទាំងនោះសមត្ថកិច្ចនគរបាលស្រុកកៀនស្វាយ នឹងបញ្ជូនទៅស្នងការនគរបាលខេត្តកណ្តាលដើម្បីបន្តនីតិវិធី ។

នៅរសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩ នេះឈើប្រណីតទាំងអស់ ត្រូវបានប្រគល់ឲ្យទៅខាងរដ្ឋ បាលព្រៃឈើដើម្បីចាត់ការបន្ត ៕ សណ្តោស


ចែករំលែក៖