ភ្នំពេញ៖ បុរសវ័យជាង៤០ឆ្នាំម្នាក់ បានស្លាប់ ខណៈដើរទៅលេងផ្ទះក្មួយជីដូនមួយ ត្រូវបានទ្វាររបង ធ្វើអំពីដែក រលំសង្កត់កាលពីថ្ងៃសៅរ៍ ១១កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង ២៣និង៣០នាទី នៅត្រង់ចំណុច មុខផ្ទះគ្មានលេខ ផ្លូវបេតុងភូមិត្រពាំងសុពណ៌ សង្កាត់គោករកាខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
តាមការបញ្ជាក់ពីក្មួយជីដូន មួយបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានទៅអង្គុយ លេងជាមួយអ្នកស្គាល់គ្នានៅ មុខផ្ទះកើតហេតុលុះដល់ម៉ោង ២៣និង៣០នាទី ជនរងគ្រោះបានជួបជាមួយ ឈ្មោះ សា ហេម ត្រូវជាក្មួយជីដូនមួយ ហើយសួរថាទៅណាក្មួយជីដូន មួយបានប្រាប់ថា កំពុងដើររកប្តីហើយបានប្រាប់អ៊ុំថា អ៊ុំទៅសម្រាកមុនទៅ តែជនរងគ្រោះបាននិយាយថា អត់ទេ អញចង់ជួបប្តីក្មួយដែរ ចឹងចាំអ៊ុំផង ក្រោយមកជនរងគ្រោះ និងឈ្មោះ សា ហេម ត្រូវជាក្មួយជីដូនមួយបានដើរចូលក្នុងដីឡូត៍ (ផ្ទះកើតហេតុ)ហើយជនរងគ្រោះ ក៏បានយកដៃទាញទ្វារបិតស្រាប់តែរលំសង្កត់មកលើជនរងគ្រោះ បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ។
ជនរងគ្រោះមានឈ្មោះអៀម សាន ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ មានទីលំនៅ ភូមិក្រែកជើង ឃុំពញាក្រែកស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
ឆ្លងតាមការបំភ្លឺនៅជុំវិញកន្លែងកើតហេតុ និងការពិនិត្យជាក់ស្តែងរបស់ សមត្ថកិច្ចរបស់កម្លាំងផ្នែកជំនាញខណ្ឌនិងប៉ុស្តិ៍ដល់ទីកន្លែងកើត ហេតុពិតជាករណីស្លាប់ដោយសារទ្វារដែករលំសង្កត់លើពិតប្រាកដមែន។
បច្ចុប្បន្ន សពជនរងគ្រោះត្រូវបានប្រគល់ ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យ តាមប្រពៃណីនៅភូមិក្រែកជើង ឃុំពញាក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ៕ ធឿនព្រែកជ័យ