ព័ត៌មានទាន់ហេតុការណ៍៖

សុទ្ធតែអ្នកខ្លាំងលោកអើយ! ចុងក្រោយ សមត្ថកិច្ចចាប់ដាក់ខ្នោះទាំង៣នាក់ហ្នឹង

ចែករំលែក៖

ភ្នំពេញ៖ អ្នករត់ម៉ូតូកង់បីឥណ្ឌា៣នាក់ ត្រូវសមត្ថកិច្ចនគរបាលប៉ុស្តិ៍ភ្នំពេញថ្មី ឃាត់ក្រោយពីអ្នកទាំង៣នោះ បានឌឺដងគ្នាតាមផ្លូវឈានដល់ប្រើអំពើហិង្សាវាយគ្នាទៅវិញទៅមកបណ្តាលឲ្យមានរបួស ព្រោះតែខ្វះការយោគយល់គ្នា ។

ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង ១៩ និង៤០នាទីនៅចំណុចតាមបណ្តោយផ្លូវបេតុង ភូមិបយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

សមត្ថកិចប្រាប់ថា៖ ភាគីទី១ មានគ្នា២នាក់ ១-ឈ្មោះ ឈួន ហួត ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបររត់កង់ឥណ្ឌា ស្នាក់នៅភូមិសែនសុខ១ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) របួសលើចញ្ចើមខាងស្តាំ ។ ២-ឈ្មោះ ឈួន ឡែន ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបររត់កង់ឥណ្ឌា ស្នាក់នៅភូមិសែនសុខ១ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) និងភាគីទី២ មានម្នាក់ ឈ្មោះ វន សារិទ្ធ ភេទប្រុស អាយុ៣០ឆ្នាំ ជានជាតិខ្មែរ មុខរបររត់កង់ឥណ្ឌា ស្នាក់នៅបន្ទប់ជួល ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) ។

សម្ភារ បន្សល់ទុក ៖ ម៉ូតូកង់ឥណ្ឌា ០២គ្រឿង និងច្រវាក់ភ្ជាប់មេសោចំនួន០១ ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ ភាគីទី១ បានដឹកភ្ញៀវ មកផ្សារអ៊ីអន២ លុះមកដល់ចំណុចកើតហេតុក៏បានជួបជាមួយភាគីទី២ពេលនោះ ក៏មានទំនាស់និងគ្នាឈានដល់ប្រើអំពើហិង្សាដោយភាគីទី១ បានវាយទៅលើភាគីទី២បណ្តាលឲ្យរបួស បន្ទាប់មកម្លាំងល្បាតយើងបានល្បាតដល់ចំណុចខាងលើ ឃើញក៏បានឃាត់ខ្លួន ជនសង្ស័យទាំង០៣នាក់យកមកសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខតែម្តង ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី ៕ តុង សីហា


ចែករំលែក៖