ព័ត៌មានទាន់ហេតុការណ៍៖

លោកឃួង ស្រេង ជំរុញឲ្យមន្ដ្រីខណ្ឌ សង្កាត់ទាំងអស់ត្រូវបម្រើប្រជាពលរដ្ឋឲ្យចំទិសដៅបានល្អនៅមូលដ្ឋានដែលពួកគាត់ចង់បាន

ចែករំលែក៖

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឲ្យមន្ដ្រី ខណ្ឌ សង្កាត់ ទាំងអស់ ត្រូវបម្រើឲ្យអស់សមត្ថ ភាព ជូនពលរដ្ឋ ឲ្យចំទិសដៅបានល្អ នៅមូលដ្ឋាន ដែលពល រដ្ឋលោកចង់បាន ត្រូវដាក់ខ្លួនជាមន្ដ្រីបម្រើរាស្ដ្រ មិនត្រូវយកខ្លួន ធ្វើជាចៅហ្វាយ រាស្ដ្រនោះទេ ។ លោក ឃួង ស្រេង បាន

ថ្លែង បែបនេះ នៅក្នុងឪកាសបើកសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០១៨ និងលើកទិសដៅអនុវត្តការងារ ឆ្នាំ ២០១៩ របស់រដ្ឋបាលរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃចន្ទ ១៣កើត ខែផល្គុន ឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ត្រូវនិងថ្ងៃទី ១៨ ខែមីនា ឆ្នាំ២០១៩ ។

ក្នុងឱកាសនោះដែរ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក៏បានកោតសរសើរ ចំពោះរដ្ឋបាលខណ្ឌទាំង១២ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ រួមនិងមន្ទីរពាក់ព័ន្ធនានា ចំណុះអោយរដ្ឋបាលរាជធានីភ្នំពេញទាំងអស់ ដែលបានខិតខំប្រឹងប្រែង កន្លងមកបានល្អ ដោយបានសហការអនុវត្តចំទិទិសដៅ និងភារៈកិច្ចរបស់រដ្ឋបាលរាជធានីភ្នំពេញ ប្រគល់ជូន កន្លងមក ក្នុងការបម្រើដល់ការងារសន្តិសុខ-សណ្តាប់ធ្នាប់ ការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍន៍ក្នុងមូលដ្ឋានរាជធានីភ្នំពេញបានយ៉ាងល្អប្រសើរផងដែរ ។

លោកបន្ដថា៖ កន្លងមកក្នុងឆ្នាំ២០១៨ រដ្ឋបាលរាជធានីភ្នំពេញ បានអនុវត្តការងារទទួលបានសម្មិទ្ធិផលជាច្រើន ក្នុងការ អភិវឌ្ឍន៍រាជធានីភ្នំពេញ ក៏ដូចជាការរៀបចំសន្តិសុខ-សណ្តាប់សាធារណៈ ជាមួយនិងសេវាសាធារណៈជូនប្រជាពលរដ្ឋ ប៉ុន្តែទទឹមនិងសម្រេចបាននូវសម្មិទ្ធិផលទាំងនេះ ក៏នៅតែមានបញ្ហាប្រឈមមួយចំនួននៅសេសសល់ ដែលទាមទារ អោយរួមគ្នាដោះស្រាយក្នុងឆ្នាំ២០១៩ បន្តទៀត ក្នុងនោះរួមមាន៖ ការអនុវត្តច្បាប់ចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ តាមរយៈយន្តការច្រកចេញ-ចូលតែមួយ ការធ្វើប្រទានកម្មដីធ្លីជូនប្រជាពលរដ្ឋ និងការប្រើប្រាស់អក្សរបរទេសលើផ្ទាំងផ្សព្វផ្សាយជាដើម ។

លោកបន្ដថា ៖ ទាក់ទិននិងអង្គសន្និតបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅអនុវត្តការងារឆ្នាំ២០១៩នេះ គឺជាការបូកសរុប វាយតម្លៃដកស្រង់បទពិសោធន៍លទ្ធផលការងារឆ្នាំថ្មី ២០១៩ នៃការអនវុត្តវិធី នយោបាយ និងយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល នីតិកាលទី៥ នៃរដ្ឋសភា និងជាការចាប់ផ្តើម នៃការអនុវត្តកម្មវិធី នយោបាយ និងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា ។

លោក បានបន្តថា៖ ដើម្បីកំណត់ទិសដៅអនុវត្តការងារឆ្នាំ២០១៩ បានយ៉ាងលម្អិត អង្គសន្និបាតបានរក្សាវិធីសាស្ត្របែងចែកជាក្រុម ដើម្បីពិភាក្សាដូចជា ១ វិធានការជំរុញការ ងារអនុវត្តច្បាប់ចរាចរណ៍ និងរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវ ២ ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ តាមរយៈយន្តការច្រកចេញចូលតែមួយ ៣ ការធ្វើប្រទានកម្មដីធ្លី ជូនប្រជាពលរដ្ឋ និងទី៤ វិធានការទប់ស្កាត់ការប្រើប្រាស់អក្សរបរទេសនៅលើអក្សរខ្មែរ ឬ អក្សរបរទេសសុទ្ធដោយគ្មានកម្មសិទ្ធបញ្ញា លើផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មផ្សេងៗ ។

ជាមួយគ្នានោះ លោក ក៏ជំរុញ ដល់សមាជិក នៃអង្គសន្និបាតទាំងអស់ ត្រូវធ្វើយ៉ាងណាយកចិត្តទុកដាក់ ចូលរួមអោយពេញលេញ ទៅតាមកម្មវិធីនៃអង្គ សន្និបាត និងយកអស់បញ្ញាញាណ ស្មារតី ចែករំលែកមេរៀន បទពិសោធន៍ ដែលបានអនុវត្តកន្លងមកអោយបានផុសផុល ក្នុងន័យរិះរកនូវដំណោះស្រាយ មធ្យោបាយ និងវិធានការ ដើម្បីឆ្លើយតប ទៅនិងបញ្ហាប្រឈមថ្មីៗ និងត្រូវធានា អោយដំណើរការនៃអង្គសន្និបាត ប្រព្រឹត្តទៅទទួលបានជោគជ័យ ៕ សំរឹទ្ធ​

 

 


ចែករំលែក៖