ខេត្តស្វាយរៀង៖ មានការភ្ញាក់ ផ្អើលដល់ក្រុមគរួសារ និងអ្នកភូមិនាំគ្នាប្រញាប់ប្រញាល់ ជួយសង្គ្រោះភ្លាមៗ ដឹកមកកាន់មណ្ឌលសុខភាព ប្រសូត្រ ដោយសារអាការធ្ងន់ពេកបញ្ជូនទៅមន្ទីពេទ្យបង្អែកខេត្ត រួចបន្តទៅប្រទេសវៀតណាម អកុសលថ្នាំជ្រាបដល់សសៃឈាម ក៏ដាច់ខ្យល់ស្លាប់ពាក់កណ្ដាលផ្លូវគួរឲ្យអាសូរ បន្ទាប់ពីស្ត្រីម្នាក់ប្រកាច់បែក ពពុះមាត់ ខណៈផឹកថ្នាំបាញ់ស្មៅ សង្ស័យ ខឹងប្ដីមានស្រី ។
ហេតុការណ៍ភ្ញាក់ផ្អើលនេះ បាន កើតឡើងកាលពីវេលាម៉ោង១១ និង៣០នាទីនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅភូមិភ្នំ ស្រូវ ឃុំរាជមន្ទី ស្រុកកំពង់រោទ៍ខេត្តស្វាយរៀង ។
បើតាមសមត្ថកិច្ចនគរបាលស្រុក បានឲ្យដឹងថា ស្ត្រីសង្ស័យគិតខ្លីមានឈ្មោះ គង់ ស៊ីធឿន អាយុ៣៤ឆ្នាំ មានទីលំនៅ នៅភូមិភ្នំ ស្រូវ ឃុំរាជមន្ទី ស្រុកកំពង់រោទ៍ ផ្ទះកើតហេតុ ។
តាមអ្នកភូមិបានឲ្យដឹងថា ក្រុមគ្រួសារខាងលើកាលពីមុន មានភាពផ្អែមល្ហែមស្រឡាញ់គ្នាចាក់ទឹកមិនលេច ដោយម្នាក់ៗ សសើរថា ពិតជាមានសុភមង្គល ។
ប្រភពបន្តថា ក្រោយរយះពេលចុងក្រោយមក ស្រាប់តែមានភាពរកាំរកូស ខណៈស្ត្រីជាប្រពន្ធ ចេះតែមានជម្លោះពាក្យសម្ដី សង្ស័យប្រចណ្ឌប្ដីមានស្រី ដោយមានអាការះខុសប្លែកពីធម្មតាប៉ុន្តែត្រូវបុរសជាប្ដីបានឆ្លើយបដិសេធថាមិនមានដូចការពិតទេ ។
មុនកើតហេតុនៅវេលាម៉ោង១១ និង៣០នាទីព្រឹក ស្រាប់តែឮសូរសំឡេងស្ត្រីជាប្រពន្ធ ក្អូតចង្អោរ ប្រកាច់បែកពពុះមាត់ ក៏ផ្អើលដល់ក្រុមគ្រួសារស្រែកហៅ អ្នកភូមិនាំគ្នាជួយសង្គ្រោះដឹក មកកាន់មណ្ឌលសុខភាពប្រសូត្រ ប៉ុន្តែដោយអាការធ្ងន់ធ្ងរក៏បញ្ជូន បន្តទៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង ខណៈអាការនៅតេធ្ងន់ធ្ងរដដែល ក៏សម្រេចបញ្ជូនបន្តទៅប្រទេសវៀតណាម អកុសលថ្នាំពុលបានជ្រាបដល់សសៃឈាម ក៏បានដាច់ខ្យល់ត្រឹមពាក់កណ្ដាល ផ្លូវតែម្ដង ។
បច្ចុបបន្ន សពត្រូវបានសមត្ថកិច្ចមូលដ្ឋាន ធ្វើកំណត់ហេតុ និងប្រគល់ឲ្យក្រុមគ្រួសាយកទៅធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួល អាឡោះអាឡ័យបំផុត ៕ យឹម សុថាន