ព័ត៌មានទាន់ហេតុការណ៍៖

ភ្លៀងធ្លាក់១មេធំ លាយឡំខ្យល់បកកន្ត្រាក់ បណ្ដាលឲ្យផ្ទះពលរដ្ឋ៧គ្រួសារខូចខាត

ចែករំលែក៖

ខេត្តប៉ៃលិន៖ បើតាមសមត្ថកិច្ចមូលដ្ឋានបាន ឲ្យដឹងថា ភ្លៀងមួយ មេបាប កើតឡើងកាលពីវេលាម៉ោង ១៦:៣០នាទី ថ្ងៃចន្ទ ១៣ កើត ខែ ផល្គុន ឆ្នាំ ច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅក្នុងស្រុកសាលាក្រៅ បណ្ដាលឲ្យខូចខាតផ្ទះ ពលរដ្ឋសរុបចំនួន៧ គ្រួសារ។

សមត្ថកិច្ចបានបន្តថា នៅក្នុងឃុំស្ទឹងត្រង់ មានចំនួន២គ្រួសារ ទី១ផ្ទះ ឈ្មោះ ណូយ រ៉ុង ស្ថិតនៅភូមិទំនប់ របើកដំបូលផ្ទះ ។ ទី២ ផ្ទះ ឈ្មោះ ហិន ដានី ស្ថិតនៅភូមិទំនប់ របើកដំបូលផ្ទះ ។

បន្ទាប់មក នៅក្នុងឃុំសាលាក្រៅ មាន៥គ្រួសារ ទី០១ផ្ទះ ឈ្មោះ ឆុំ ឆាត ភេទ ប្រុសអាយុ៣៥ឆ្នាំ នៅភូមិភ្នំស្ពង់ រលំផ្ទះ ទី០២ផ្ទះ ឈ្មោះ ណុប ឡា ភេទ ប្រុសអាយុ៦០ឆ្នាំ នៅភូមិភ្នំស្ពង់ រលំផ្ទះ ទី០៣ផ្ទះ កង កាន ភេទ ប្រុសអាយុ៥៨ឆ្នាំ នៅភូមិភ្នំស្ពង់ របើកដំបូលផ្ទះ ទី០៤ផ្ទះ ឈ្មោះ អ៊ូន សុខភន ប្រុសអាយុ៣៥ឆ្នាំ នៅភូមិភ្នំស្ពង់ របើកដំបូលផ្ទះ ទី០៥ផ្ទះ ឈ្មោះ ខន ទូច ភេទប្រុស អាយុ៤៦ឆ្នាំ នៅភូមិភ្នំស្ពង់ របើកដំបូលផ្ទះ ពលរដ្ឋ២គ្រួសារទៀតខូចខាតបន្តិចបន្តួច ។

ករណីខាងលើ មិនបណ្តាលឲ្យពលរដ្ឋរងរបួសទេ ៕ ស សារ៉េត


ចែករំលែក៖