ព័ត៌មានទាន់ហេតុការណ៍៖

ប្រើល្បិចយកលុយក្រុមហ៊ុនទៅចាយអស់ប្រមាណជាង៣មុឺនដុល្លារ ត្រូវតំណាងក្រុមហ៊ុនចាប់ប្រគល់ឲ្យសមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ ៖​​ បុរសម្នាក់បានប្រើល្បិចយកលុយក្រុមហ៊ុន ទៅចាយអស់ប្រមាណជាង៣មុឺនដុល្លារ ហើយមិនព្រមយកមកទូទាត់សងក្រុមហ៊ុនវិញ ត្រូវតំណាងក្រុមហ៊ុនចាប់ប្រគល់ឲ្យសមត្ថកិច្ច ចាត់ការតាមផ្លូវច្បាប់ ។

ករណីនេះកើតឡើងកាលពី វេលាម៉ោង ១៥ និង៣០នាទី ថ្ងៃចន្ទ ១៣កើត ខែជល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ នៅចំណុចក្រុមហ៊ុនមេឌីវ៉េត ផ្ទះលរច៣២៣ង ផ្លូវលំ ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបញ្ជាក់ថា​ជនសង្ស័យមាន ឈ្មោះ ភាង សុភាព ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុនឯកជនខាងលើ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិខ្មែរលើ សង្កាត់កាកាប ខណ្ឌព្រែកព្នៅ (គ្មានសារធាតុញៀន) ។ ចំណែកជនរងគ្រោះមាន ឈ្មោះ ប្រាក់ អ៊ីងវង្សធារិទ្ធ ភេទប្រុស អាយុ៣៥ឆ្នាំ ជានជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុនឯកជនខាងលើ ស្នាក់នៅផ្ទះលេខ១១D ផ្លូវបេតុង ភូមិព្រៃព្រីង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។ សម្ភារៈបន្សល់ទុក ៖ វិក័យប័ត្រមួយចំនួន ។ សម្ភារបាត់បង់ ៖ លុយដុល្លា រ៣១.០០០ដុល្លារ ។

យោងតាមរបាយការណ៍របស់សម​ត្ថកិច្ចបានបញ្ជាក់ថា​​​ ​មុនពេ​លកើតហេតុ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ​២​០១​៤ ជនសង្ស័យបានចូលធ្វើកា​រនៅក្នុងក្រុមហ៊ុនខាងលើ ដោយទទួលការងារទីផ្សារ និង​បាន​យក​ពងមាន់ពីក្រុមហ៊ុនទៅបោះឲ្យម៉ូយនៅតាមទីផ្សារ រួចជនសង្ស័យបានប្រមូលលុយពីម៉ូយ មក​ចាយវាយ ដោយប្រាប់ក្រុមហ៊ុនថាម៉ូយមិនទាន់ទូទាត់លុយថ្ងៃពងមាន់ឲ្យខ្លួន បន្ទាប់មកខាងក្រុមហ៊ុនបានដឹង​ថាជនស​ង្ស័យបា​នប្រមូលលុយពីរម៉ូយសរុបចំនួន ៣១​​.០០០ដុល្លារ ហើយមិនយកមកទូទាត់ជាមួយក្រុមហ៊ុន ទើបនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ​២០១៩ វេលាម៉ោង ១៥ និង៣០នាទី ជនរងគ្រោះតំណាងក្រុមហ៊ុនខាងលើ បាននាំខ្លួនជនសង្ស័យប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍បាលទឹកថ្លាសាកសួរ រួចជនរងគ្រោះបានដាក់ពាក្យបណ្តឹងចោទប្រកាន់ ជនសង្ស័យ​តែម្តង ។

ប​ច្ចុប្បន្ន​ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីអនុវត្តតាមនីតិវិធី ៕ តុង សីហា


ចែករំលែក៖