ព័ត៌មានទាន់ហេតុការណ៍៖

ខ្លាំងប៉ះខ្លាំង មានអី សមត្ថកិច្ចចាប់ដាក់ខ្នោះទាំង២នាក់ គ្រាន់តែរឿងជិះម៉ូតូប៉ះគ្នាបន្តិចបន្តួចសោះ

ចែករំលែក៖

ភ្នំពេញ ៖​​ យុវជន២នាក់ត្រូវសមត្ថកិច្ចឃាត់ យកមកសាកសួរ ដោយសារតែពពួកគេជិះម៉ូតូទៅប៉ះគ្នាបន្តិចបន្ទួចសោះ មិនចេះយោគយល់គ្នា កើតជាហិង្សាវាយគ្នាទៅវិញទៅមក បណ្តាលឲ្យរងរបួសទាំងសងខាង ។

ករណីនេះបានកើតឡើងនៅ វេលាម៉ោង ២២ និង៤០នាទី ថ្ងៃចន្ទ ១៣កើត ខែជល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ នៅចំណុចស្ថានីយ៍ប្រេងលីហៀង ផ្លូវ២០១១កែងផ្លូវសម្តេចជាស៊ីម ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានញ្ជាក់ថា ភាគីទី១ មានឈ្មោះ ហេង ប៊ុនលាភ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះលេខ១០៥អា ផ្លូវលំ ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) របួសក្បាលដេរ២០ថ្នេរ ។ និងភាគីទី២ មានឈ្មោះ ឈឿង ចំរៀន ភេទប្រុស អាយុ៣២ឆ្នាំ ជានជាតិខ្មែរ មុខរបរមន្ត្រីក្រសួងធន់ធានទឹក ស្នាក់នៅផ្ទះលេខ៥ ភូមិចំការឱឡឹក សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ (គ្មានសារធាតុញៀន) របួសក្បាលដេរ៨ថ្នេរ និងរបួសលើកញ្ចឹងក ក្បាលជង្គង់ កែងជើង បែកបបូរមាត់ និងចំភ្នែក ។ សម្ភារៈបន្សល់ទុក ៖ ដុំថ្ម០១ដុំ ដែកប្រហោងជ្រុងប្រវែង១២០សម និងម៉ូតូ០១គ្រឿង ម៉ាកឡែត ផលិតឆ្នាំ២០១៨ ពាក់ស្លាកលេខព្រៃវែង 1M-9718 និងម៉ូតូម៉ាកសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៧ ពាក់ស្លាកលេខភ្នំពេញ1GF-8518 ។

យោងតាមរបាយការណ៍របស់សម​ត្ថកិច្ចបានបញ្ជាក់ថា​​​ មុនពេ​លកើតហេតុ ភាគីទី១ បានជិះម៉ូតូចេញពីផ្សារឈូកមាស​ ធ្វើដំណើរតាមផ្លូវមកដល់ចំណុចកើត ខាងលើ ក៏​ជិះម៉ូតូបុកគ្នាជាមួយភាគីទី២ ហើយភាគីទាំង២​បានមានទំនាស់គ្នា និងបានវាយតប់គ្នាទៅវិញទៅមកបណ្តាលឲ្យមានរបួសទាំងសងខាង បន្ទាប់មកកម្លាំងល្បាតប៉ុស្កិ៍គោកឃ្លាង បានល្បាតដល់ចំណុចកើតហេតុ​ខាងលើ ឃើញហេតុការណ៍ ក៏​ឃាត់ខ្លួនភាគីទាំង​២ យកមកសាកសួរ នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខតែម្តង ។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី៕ តុង សីហា


ចែករំលែក៖