ព័ត៌មានទាន់ហេតុការណ៍៖

កំណត់ហេតុខ្លឹមសារកិច្ចសន្ទនាទ្វេភាគីរវាងកងយោធពលខេមរភូមិន្ទ និងភាគីយោធាអាមេរិក

ចែករំលែក៖

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក សួន សំណាង អគ្គនាយករង អគ្គ នាយកដ្ឋាន នយោបាយ កិច្ចការបរទេស ក្រសួងការពារជាតិ និងជា ប្រធានក្រុមសម្របសម្រួល កិច្ចសហប្រតិបត្តិការយោធា (MCCG)ជាមួយសមភាគីកងទ័ពសហរដ្ឋអាមេរិកដឹក នាំដោយលោកវរសេនីឯក Scott Burnside ប្រធានផ្នែកគោ លនយោបាយ អាស៊ីអាគ្នេយ៍បញ្ជាការដ្នាន ប៉ាស៊ីហ្វិកអា មេរិក និងប្រតិភូនាយទាហានសេនាធិការអាមេរិកចូលរួមផងដែរ ។

ជំនួបនោះ ប្រព្រឹត្តទៅកាលពីព្រឹកថ្ងៃអង្គារ ១៤កើត ខែ ផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែ មីនា ឆ្នាំ ២០ ១៩ នៅសាលប្រជុំទីស្តីការក្រសួងការពារជាតិ ។

លោកឧត្តមសេនីយ៍ឯក សួន សំណាង បា្រប់អ្នកយកពត៌មានថា: ជំនួបនេះ ផ្តោតបញ្ហាសំខាន់ កំណត់ហេតុទ្វេភាគីរវាង (ខ.ភ.ម)និងភាគីយោធាអាមេរិក ការពិភាក្សាការពារជាតិទ្វេ ភាគីផ្លូវការ វាយតម្លៃលើគោលដៅ និងអទិភាពកិច្ចសហប្រតិប ត្តិការ សន្តិសុខ ក្នងនោះមានការត្រួតពិនិត្យ សហប្រតិបតិ្តការផ្នែក សុខាភិបាល រក្សាសន្តិភាព ដោះមីន ហ្វឹកហ្វឺនបណ្តុះ ប ណ្តាលភាគច្រើនផ្តោតសំខាន់លើការងារមនុស្សធម៌ សំរាប់ឆ្នាំ ២០១៩- ២០២០ ។

ក្នុងនោះរយៈពេលកន្លងមក (ខ.ភ.ម) មានសកម្មភាពច្រើនជាង១០០ ជាមួយ អាមេរិក បច្ចុប្បន្ននៅសល់តិចជាង ១០ ពិនិត្យជារួមមានការថយចុះច្រើន ។ មូលហេតុដោ យសាកន្លង មកមានការរៀបចំបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃំុ-សង្កាត់ និងការបោះឆ្នោតសកលជាដើម ។

សម្រាប់កម្មវិធីនៃកិច្ចប្រជំុជាមួយទីបញ្ជាការ ឥណ្ឌូប៉ាស៊ីហ្វិចដែលមានទីតាំង នៅរដ្ឋហាវ៉ៃ វេទិការនេះនិងរៀបចំផែនការកិច្ចសហប្រិតបត្តិការ ទ្វេភាគីសម្រាប់រយះពេលមួយឆ្នាំទៅមុខ លើកម្មវិធីមួយចំនួន ដូចជាផ្តល់ការហ្វឹកហ្វឺនរក្សាសន្តិភាព (ខ.ភ.ម) មុនចាកចេញទៅរក្សាសន្តិភាពនៅប្រទេសក្រៅ ការងារសុខាភិបាល ការរុករកអដ្ឋិធាតុទាហាន អាមេរិកបាត់ខ្លួនក្នុងសម័យសង្គ្រាមនិងការអ ប់រំហ្វឹកហ្វឺន នាយទាហាននៅវិទ្យាស្ថាន សន្តិសុខ អាស៊ីប៉ាសុីហ្វិច រដ្ឋហាវៃ ។

គួររំឮកផងដែរថា: ក្នុងសកម្មភាពដែលភាគីទាំងពីរបន្តកិច្ចស ហប្រតិបត្តិការ ប្រមាណជិត ១០ នោះផ្តោតលើការហ្វឹកហ្វឺននិងមនុស្សធម៌ជាដើម៕ សុខដុម


ចែករំលែក៖