ព័ត៌មានទាន់ហេតុការណ៍៖

Cellcard ចាប់ដៃគូជាមួយ Rules of Survival ក្នុងការប្រកួតលើកដំបូងនៅកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ ថ្ងៃទី១៥ ខែមីនា ២០១៩ សម្រាប់អ្នកដែលគាំទ្រហ្គេម Rules of Survival នឹងទទួលបានជាពិសេសពី Cellcardនៅចុងសប្តាហ៍នេះ ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅកម្មវិធី Digital Cambodia នៅឯសាលពិ​ព័រណ៍​ ​Koh​Pich។​ (ថ្ងៃសៅរ៍ ថ្ងៃ១៦ ខែមីនា)

Cellcardគឺជាដៃគូផ្លូវការក្នុងការប្រកួតហ្គេម Rules of Survival ដែលការប្រកួតវគ្គផ្តាច់ព្រ័ត្រនឹងធ្វើឡើងនៅផ្សារ​ ​Aeon Mall 2 ថ្ងៃទី៦ ខែមេសា។

អ្នកលេងហ្គេម ដែលមានស៊ីម Cellcard អាចបង្កើនបទពិសោធន៍លេងហ្គេមជាមួយការទទួលបាន Star Diamonds​។​ ​ហើយវាត្រូវបានប្រើប្រាស់ដើម្បីទិញអាវុធ អាវ និង យានយន្ត ដែលអាចជួយអ្នកលេងឱ្យឈ្នះ!

Cellcardកំពុងផ្តល់រហូតដល់ទៅ 1,000 Star Diamonds ដោយឥតគិតថ្លៃរយៈពេល៥ថ្ងៃ ដោយប្រើប្រាស់លេខកូដពិសេស នៅពេលដែលពួកគេតេទៅ *88182#។

(អតិថិជន អាចប្រើលេខកូដមួយក្នុងមួយថ្ងៃដើម្បីទទួលបាន Star Diamonds ចំនួន២០០ ដោយឥតគិតថ្លៃ ហើយនៅលេខកូដទី២នៅថ្ងៃបន្ទាប់ដើម្បីទទួលបាន Star Diamonds ចំនួន២០០បន្ថែមទៀត ក្នុងតម្លៃត្រឹមតែ $០.៥០ប៉ុណ្ណោះ​។​ ការផ្តល់ជូនពិសេសមានពីថ្ងៃទី១៥ ខែមីនា រហូតដល់ថ្ងៃទី៦ ខែមេសា។

Rules of Survival គឺជាហ្គេមកំពូលមួយក្នុងចំណោមហ្គេមល្បីៗទៀតរបស់ Neteaseដែលហ្គេមទាំងនេះត្រូវបានលេងនៅជាង៦០ប្រទេស ហើយមានការទាញយកជាង២០០លានដង។

ដោយបានសម្ពោធកាលពី ខែវិច្ឆិកា ឆ្នាំ២០១៧ ហ្គេម Rules of Survival គឺជាហ្គេមលើទូរស័ព្ទបែប Battle Royale ដែលអនុញ្ញាតឱ្យអ្នកលេងដល់ទៅ ៣០០អ្នក ចូលរួមប្រកួតម្តងៗ។

នាយកប្រតិបត្តិ ក្រុមហ៊ុន Cellcardលោក Ian Watson បាននិយថា អ្នកលេងនៅកម្ពុជាជាងរាប់ពាន់ ត្រូវបានរំពឹងថានឹងចូលរួមប្រកួតនេះ ការប្រកួតលើកទីមួយរបស់ហ្គេមរបស់Netease នៅក្នុងប្រទេស។

លោក Watson ​បាននិយាយថា៖ «កម្មវិធី Digital Cambodia គឺជាវេទិកាដ៏ល្អសម្រាប់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររបស់ហ្គេម Rules of Survival ដើម្បីផ្តល់ជូនយុវជននៅក្នុងសហគមន៍ហ្គេមកម្ពុជា»។

«តាមរយៈការចាប់គូដៃគូសហការនេះ ក្រុមហ៊ុន Cellcardកំពុងចាប់យកការពង្រឹងឈ្មោះប្រទេសកម្ពុជាលើការលេងហ្គេមទៅឆាកអន្តរជាតិ ដូច្នេះនឹងមានដៃគូលេងហ្គេមកាន់តែច្រើនជាងមុនរីករាយនឹងមកទីនេះ។

“Our booth at the Digital Cambodia event is fully aligned to gaming and offers VR and AR experiences for anyone who wants to try it out.”

«ស្តង់របស់យើង នៅឯកម្មវិធី Digital Cambodia គឺត្រូវបានរៀបចំជាមួយហ្គេមនិងផ្តល់ជូនបទពិសោធន៍បច្ចេកវិទ្យា​ ​VR និង AR សម្រាប់អ្នកទាំងអស់គ្នាដែលចង់សាកល្បង»។

លោក Watson បាននិយាយថា បច្ចេកវិទ្យា VR និង AR គឺជាអនាគតនៃហ្គេម ហើយ បច្ចុប្បន្នមានឱកាសសម្រាប់ការទំនាក់ទំនងនៅក្នុងវិស័យ ផលិតគ្រឿងយន្ត រចនា អប់រំ និង ការបណ្តុះបណ្តាល។

«បច្ចេកវិទ្យា VR និង AR គឺជាគម្រោងរបស់យើងសម្រាប់បច្ចេកវិទ្យា 5G ហើយពួកយើងចង់ឱ្យអតិថិជនកាន់ច្រើនបានទទួលយកបទពិសោធន៍បច្ចេកវិទ្យាបច្ចុប្បន្នដែលពួកយើងកំពុងសម្លឹងមើលទៅអនាគត»។

អ្នកលេងអាចមើលការផ្សាយផ្ទាល់ការប្រកួតលើ Facebook និង YouTube តាមរយៈ Rules of Survival

សម្រាប់ព័ត៌មានបន្ថែមអំពីការប្រកួត ចូលទៅកាន់គេហ័រទំព័រ

https://www.facebook.com/CellcardFanPage

ដើម្បីទទួលបានសកម្មភាពសប្បាយថ្មីៗពី Cellcardសូម follow ពួកយើងលើ Facebook …

អត្ថបទ៖ ថម សន


ចែករំលែក៖