ព័ត៌មានទាន់ហេតុការណ៍៖

លម្អិតព័ត៌មាន ស្ដីពីការបង្ក្រាបទីតាំង ប្រើប្រាស់គ្រឿងញៀន នៅក្នុងក្លិបកម្សាន្ត SC ស្ថិតនៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ខេត្តសៀមរាប

ចែករំលែក៖

ខេត្តសៀមរាប៖ ការបង្ក្រាបទីតាំងប្រើប្រាស់គ្រឿងញៀន នៅក្នុងក្លិបកម្សាន្ត SC ស្ថិតនៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុង-ខេត្តសៀមរាប​សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន៣០នាក់ ក្នុងនោះស្រី៧នាក់ រិបអូសវត្ថុតាង សង្ស័យថ្នាំញៀន ខេតាមីន៣៦កញ្ចុប់តូច អិចស្តាសីចំនួន១៤គ្រាប់ ស្មើទំងន់២៧,១ ក្រាម ។

សមត្ថកិច្ចបញ្ជាក់ថា ក្នុងចំណោមជនសង្ស័យខាងលើ៣០នាក់ មានសារធាតុញៀន (វិជ្ជមាន)២៤នាក់, ស្រី៥នាក់ ។ អត់មានសារធាតុញៀន (អវិជ្ជមាន)៦នាក់ ស្រី២នាក់ ។

ឆ្លងតាមការស៊ើបអង្កេត ៖ ពាក់ពន្ធ័ការជួញដូរ និងសម្រួលអោយប្រើប្រាស់ចំនួន៣នាក់ ឈ្មោះ ថោង ចាន់ធារិទ្ធ ភេទប្រុស, ឈ្មោះ សុង ភារិទ្ធ ភេទប្រុស ឈ្មោះ ឡូញ ឡា ភេទប្រុស ត្រូវបានកសាងនីតិវិធីបញ្ជូនទៅតុលាការ ។

អ្នកប្រើប្រាស់២១នាក់, ស្រី៥នាក់ បញ្ជូនទៅមណ្ឌលព្យាល ស្ដារនីតិសម្បទា ។ អ្នកមិនពាក់ពន្ធ័ចំនួន៦នាក់ ស្រី២នាក់ អប់រំអោយទៅលំនៅឋានវិញ

បច្ចុប្បន្ន សមត្ថកិច្ចជំនាញ កំពុងស្រាវជ្រាវរកឃើញនៅមានមុខសញ្ញាពាក់ព័ន្ធមួយចំនួនទៀត កំពុងបន្តតាមចាប់ខ្លួន ៕ សរស្មី


ចែករំលែក៖