ព័ត៌មានទាន់ហេតុការណ៍៖

ភ្ញាក់ផ្អើល! ព្រះអាទិត្យរះឡើង ចំកំពូលកណ្តាល នៃប្រាសាទអង្គរវត្ត ព្រឹកមិញនេះ ពិតជាអស្ចារ្យមែន

ចែករំលែក៖

ខេត្តសៀមរាប៖ ព្រឹត្តិការណ៍ដ៏កម្រ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែមីនា ឆ្នាំ២០១៩នេះ គឺព្រះអាទិត្យរះឡើងចំកំពូលកណ្តាលនៃប្រាសាទអង្គរវត្ត ដ៏ល្បីល្បាញទូទាំងពិភពលោក ។ តាមការឲ្យដឹងពី លោក អុឹម សុខរិទ្ធ អ្នកស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រ អាជ្ញាធរជាតិអប្សរា ឲ្យឈ្មោះថា ព្រឹត្តិការណ៍សមរាត្រី Equinox។

ជារៀងរាល់ឆ្នាំ ព្រឹត្តិការណ៍សមរាត្រី (Equinox) តែងតែកើតមាន២ដងក្នុងមួយឆ្នាំ គឺនៅរដូវប្រាំង (Vernal Equinox) កើតទ្បើងនៅខែមីនា និង សមរាត្រី រដូវវស្សា (Autumnal Equinox)កើតទ្បើងនៅខែកញ្ញា ។

សមរាត្រីជាវេលាដែលថ្ងៃ និងយប់មានរយៈពេលស្ទើរតែស្មើគ្នា ក្រៅពីនេះ ខែខ្លះ ពេលថ្ងៃមានរយៈពេលវែងជាងពេលយប់ ហើយខែខ្លះទៀត យប់មានរយៈពេលវែងជាងថ្ងៃ ទៅវិញក៏មានដែរ។

ភាពដ៏អស្ចារ្យ នេះ បានកើតឡើងនៅអង្គរវត្ត គឺស្របពេលដែល ដំណើរផែនដី និងដំណើរព្រះអាទិត្យ បានរះទ្បើងចំកំពូលកណ្តាល នៃប្រសាទអង្គរវត្ត នាព្រឹកនេះផងដែរ តាមរយះការសង្កេតមើលពីក្លោងទ្វារកណ្តាល នៃគុកតារាជ (ក្លោងទ្វារធំខាងលិច) ចាប់ម៉ោង៥និង៥០នាទី រហូតដល់ម៉ោងប្រហែល៧ព្រឹក ៕ ប៊ុនរិទ្ធី


ចែករំលែក៖