ព័ត៌មានទាន់ហេតុការណ៍៖

យប់មិញ កម្លាំងចម្រុះ​បង្ក្រាប​បានឈើប្រណីត ប្រភេទធ្នង់ ពេញមួយរថយន្តនៅពោធិ៍សាត់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ កាលពីយប់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩នេះ កម្លាំងសមត្ថកិច្ចចម្រុះខេត្តពោធិ៍សាត់ បានបង្ក្រាប​រថយន្តដឹកឈើប្រណីតមួយគ្រឿង ផ្ទុកឈើប្រណីត ប្រភេទធ្នង់ ពេញមួយរថយន្តតែម្តង ។

ប្រភពរាយការណ៍ថា ឈើប្រណីតនេះ ជារបស់ឈ្មួញស្រីម្នាក់ឈ្មោះ ចែភក្តិ រស់នៅក្នុងស្រុកភ្នំក្រវាញតែម្តង ។ រថយន្តដឹកឈើ​នេះ ត្រូវសមត្ថកិច្ចចាប់បាននៅចំណុចស្ពានស្ទឹងព្រៃថ្លង់ ឃុំរកាត ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។

សមត្ថកិច្ច​នៅមិនទាន់បញ្ជាក់ប្រាប់​ព័ត៌មានលម្អិត​នៅឡើយទេ ទាក់ទង​ករណីមួយនេះ ៕ ប៉ឹមពិន


ចែករំលែក៖