ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ឆក់ត្រីខុសបច្ចេកទេស ឆក់ខ្លួនឯងស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ខេត្តកំពង់ធំ៖ សមត្ថកិច្ចស្រុកជីក្រែងបានឲ្យដឹងនៅព្រឹកថ្ងៃទី២២ ខែ មីនា ឆ្នាំ២០១៩ថា មានករណី បុសម្នាក់ចុះឆក់ត្រីខុសបច្ចេកួទេស បណ្ដាលឲ្យឆក់ស្លាប់កាលពីវេលាម៉ោង៥និ១០នាទី ថ្ងៃទី ២១ ខែមីនា ឆ្នាំ២០១៩ នៅត្រង់ចំណុចបឹងព្រលឹត ក្នុងភូមិ ពាមបាង ឃុំ ពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ មានឈ្មោះ មឿន ប៉ុន អាយុ ៣២ឆ្នាំ( ស្លាប់) មានប្រពន្ធ ឈ្មោះ មួន ធត់ អាយុ ៣០ឆ្នាំមានកូន ៣នាក់( ស្រី១) រស់នៅភូមិ ព្រៃអង្គរថ្មី ឃុំ អណ្ដងសំណរ ស្រុកជីក្រែង ខេត្តសៀមរាប។

ក្រោយកើតហេតុ សមត្ថកិច្ចចុះធ្វើកោសល្យវិច័យ ធ្វើកំណត់ហេតុ រួចសន្និដ្ឋានថា ជនរងគ្រោះ ពិតជាស្លាប់ដោយសារឆក់ត្រីពិតមែន រួចក៏ប្រគល់សាកសព ជូន សាច់ញាតិ និងក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុនរិទ្ធី


ចែករំលែក៖