ព័ត៌មានទាន់ហេតុការណ៍៖

អាសូរ! យោធិនពិការកំបុតដៃទាំងសងខាង បានស្លាប់ដោយសារជំងឺ គាំងបេះដូង

ចែករំលែក៖

ខេត្តសៀមរាប៖ យោធិនពិការកំបុតដៃទាំងសងខាងម្នាក់ បានស្លាប់ដោយសារ ជំងឺគាំងបេះដូង ហេតុការណ៍នេះបានកើតឡើង ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង១និង៣០នាទីរសៀល ចំណុចក្រុមទី៦ ភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្ត សៀមរាប។

សមត្ថកិច្ចបានឲ្យដឹងថា សពឈ្មោះ តែម វី ភេទប្រុស អាយុ៥៥ឆ្នាំ រស់នៅភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយ ស្រី ខេត្តសៀមរាប មុខរបរ យោធាពិការ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា៖ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង១៣និង៣០នាទី ជនរងគ្រោះ និងប្រពន្ធរបស់គាត់ ឈ្មោះ ច្រុច សារ៉ាត់ អាយុ៥០ឆ្នាំ បាននាំគ្នាទៅដឹកគោ នៅខាងក្រោយផ្ទះចម្ងាយប្រហែល២០០ម៉ែត្រ ដើម្បីឲ្យទឹក ។

បន្ទាប់មក ប្រពន្ធរបស់គាត់ ក៏ដើរត្រឡប់មកផ្ទះមុន ចំណែកប្ដី កាប់ដើមពោត ដើម្បីឲ្យគោស៊ី បន្ទាប់ពីកាប់ដើមពោតរួច បានបន្តិចស្រាប់តែគាត់មានអារម្មណ៍មិនស្រួលខ្លួន ហើយក៏ដើរចូលទៅផ្ទះបងស្រីរបស់គាត់ឈ្មោះ តែម ហាត់ អាយុ60ឆ្នាំ ដែលនៅក្បែរនោះ ហើយគាត់និយាយថា៖ គាំងបេះដូង ឲ្យជួយធ្វើសរសៃ ក្នុងពេលនោះជនរងគ្រោះ និយាយថា៖ ជិតស្លាប់ហើយមិនរស់ទេ ធ្វើសរសៃ មិនបាត់ គាត់ក៏ដើរតែម្នាក់ឯងដល់ផ្ទះ ហើយក៏ដាច់ខ្យល់ស្លាប់តែម្ដង ។

គួរបញ្ជាក់ថា៖ ជនរងគ្រោះជាយោធិនពិការកំបុតដៃទាំងពីរ ហើយជាអតីតយុទ្ធជន នៅលើខ្លួនសព ពុំមានស្លាកស្នាមអ្វីទេ ហើយការអះអាងរបស់ក្រុមគ្រួសារសពថា៖ គាត់មានជំងឺតេតាណុស ដោយចាក់ថ្នាំ មួយខែម្ដង ដើម្បីការពារតេតាណុស ។

ក្រោយពិនិត្យសពរួច សមត្ថកិច្ច បានប្រគល់សពឲ្យ ក្រុមគ្រួសារចាត់ឮចែងធ្វើបុណ្យ តាមប្រពៃណី ៕ ប៊ុនរិទ្ធី

 


ចែករំលែក៖