ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋប្រទះឃើញសពបុរសអណ្តែតទឹក សមត្ថកិច្ចប្រចាំគ្នា ស្រង់សពរុញទៅវិញ ទៅមក

ចែករំលែក៖

ភ្នំពេញ៖ សពបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញអណ្ដែតទឹក ទន្លេសាប ខាងក្រោយផ្ទះរបស់ពលរដ្ឋ ម្តុំជួសជុលទូកអូប័រ ក៏បានអូសទៅកណ្តាលទន្លេហើយក៏បានអណ្តែតទៅដល់ស្ពានជ្រោយចង្វា ខណៈដែលខាងប៉ូលិសខណ្ឌដូនពេញ ក៏រុញសពឲ្យមកកណ្តាលវិញ ពោលគឺរុញទៅរុញមកដាក់គ្នា ។

ហេតុការណ៍ប្រទះឃើញសពបុរសខាងលើកាលពីម៉ោង ៦ព្រឹក រហូតដល់ម៉ោង៨ ព្រឹក ប្រជាពលរដ្ឋអូសទៅដាក់នៅកណ្ដាលទន្លេ ថ្ងៃទី២២ ខែមីនាឆ្នាំ 2019 នៅចំណុចភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ។

សពបុរសមិនស្គាល់អត្តសញ្ញាណខាងលើ មានស្លៀកខោខូវប៊យ ជើងវែង ពាក់អាវយឺត អាយុប្រហែលជា 30 ឆ្នាំ ។

បន្ទាប់ពីសពបុរសខាងលើអណ្តែតទីដល់ទឹកដីសង្កាត់ឫស្សីកែវ សមត្ថកិច្ចប៉ុស្តិ៍ឫស្សីកែវ ក៏បានមកស្រង់សាកសពមកលើគោកដើម្បីត្រួតពិនិត្យ ហើយមិនបញ្ជាក់ថា ស្លាប់ដោយសារមូលហេតុអ្វីនោះទេ ៕ ជ្រោយពេជ្រ

 


ចែករំលែក៖