ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ សាកអាវុធថ្មីជាមួយដៃគូចាស់

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោបានថ្លែងកាលពីព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩ នៅលើបណ្តាញសង្គមហ្វេសប៊ុកថា៖

«រង់ចាំថ្ងៃនេះយូរហើយ ដើម្បីសាកអាវុធថ្មីជាមួយដៃគូប្រកួតចាស់។ កីឡាវាយកូនគោលសមស្របខ្លាំងណាស់ ជាមួយមនុស្សដែលមានវ័យច្រើន។ វាយ ១៨ឡូ ក្នុងចម្ងាយជាង៧គីឡូម៉ែត្រ យើងអាចដើរបានក្នុងចន្លោះ៣ទៅ៤គីឡូម៉ែត្រ។

ក្នុងវ័យពី១៥ឆ្នាំដល់៤៨ឆ្នាំ ខ្ញុំលេងកីឡាបាល់ទះ បាល់ទាត់ បោះប៊ូល និងអុំទូក។ សំណាងល្អ ប្រទេសមានសន្តិភាពនិងការអភិវឌ្ឍ វត្តមានតារាងកូនគោលកើតមាននៅកម្ពុជា ខ្ញំចាប់ផ្តើមប្តូរមកវាយកូន គោលនៅឆ្នាំ២០០០ ដោយប្រឡងយក Licence វាយកូនគោលនៅទីក្រុងប៉ារីស ប្រទេសបារាំងឆ្នាំ២០០១។

ជូនជាប់នូវ Licence សម្រាប់ឆ្នាំ២០១៩ ដែលសហព័ន្ធកូនគោលបារាំងចេញឱ្យខ្ញុំមួយឆ្នាំម្តង តាំងពីឆ្នាំ២០០១មក។ ខ្ញុំមិនមែនជាជនជាតិបារាំងទេ តែសម្រាប់កីឡាវាយកូនគោល ខ្ញុំត្រូវកាន់ Licence របស់បារាំង ដែលងាយស្រួលដល់ការទៅលេង នៅប្រទេសផ្សេងទៀតដែលមានការចាំបាច់លើការធានារ៉ាប់រង។

ជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ» ៕


ចែករំលែក៖