ព័ត៌មានទាន់ហេតុការណ៍៖

ខ្លាចដឹងរឿងពិត មន្ត្រីគយស្រវឹងស្រាម្នាក់ ប្រតិកម្ម យកទូរសព្ទ័ដៃដេញថតអ្នក សារព័ត៌មាន

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ មន្ត្រីគយសាលាក្រហម ស្រវឹងស្រាម្នាក់ ប្រតិកម្មនឹងអ្នកសារព័ត៌មាន ខ្លាចដឹងបទល្មើសខ្លួន យកទូរស័ព្ទដេញថតអ្នក សារព័ត៌មាន ដែលគេស្គាល់ថា ជាកូនចៅ របស់លោក សាយ មករា ហើយក្រុមឈ្មួញថា ទីតាំងនោះ ជាកុងត្រូលជជុះ ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៩ និង៣៥យប់ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩ នៅចំណុចសាលាក្រហម ស្ថិតនៅក្នុងភូមិថ្មី ឃុំសំរោង ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។

បន្ទាប់ពីអ្នកសារព័ត៌មានឃើញ សកម្មភាពរថយន្តដឹកទំនិញទាំងនោះ បានចូលទៅបង់លុយកាក់ នៅកន្លែងគយ ដែលមានប៉ុស្តិ៍ត្រួតពិនិត្យចំណុចខាងលើ ស្រាប់តែនៅពេលនោះមាន ប្រតិកម្មពីមន្ត្រីគយម្នាក់ មិនបញ្ចេញអត្តសញ្ញាណ ពេលអ្នកសារព័ត៌មានសួរនាំក្នុងស្ថានភាពស្រវឹង បានមករារាំង និងទាញកាមរ៉ាថតអ្នកសារព័ត៌មានវិញ រហូតដល់មានផ្ទុះជម្លោះពាក្យ សម្ដីតឹងសសៃកដាក់គ្នា ។ គេកំពុងតែតាមដាន ទៅលើរឿងនេះផងដែរ ។

ទោះបីជាមានការប្រកាស របស់សម្ដេចក្រឡាហោម ស ខេង ឲ្យដកប៉ុស្ដិ៍ជជុះតាមផ្លូវជាតិ និងបិទច្រករបៀងទាំងអស់ តែការប្រកាសឲ្យបិទច្រករបៀង នោះ សមត្ថកិច្ចនៅ តាមព្រំដែនមិនអនុវត្តតាមទេ ពោលគឺនៅតែបន្តបង្ហូរទំនិញគេចពន្ធសព្វសារពើជុំវិញខេត្តបន្ទាយមានជ័យ និងឆ្លងទៅតាមបណ្ដាខេត្តនានាបានដោស្រួល ដោយសារតែមានការឃុបឃិត រវាងមន្រ្តីជំនាញ ជាពិសេសគយនៅសាលាក្រហមនេះតែម្ដង ដែលគេឃើញមានកូនចៅដាក់ប៉ុស្តិ៍នៅចំច្រករបៀងអូរបីជាន់ ប៉ុន្តែមិនមានការបង្ក្រាបឡើយ គឺគ្រាន់តែឃ្លាំមើល និងរាប់ចំ់នួនរថយន្ត ដើម្បីផ្ដល់ឲ្យមេ ពេលដល់បំណាច់ខែ យកប្រាក់បង់តែប៉ុណ្ណោះ ធ្វើឲ្យបាត់បង់ចំណូលពន្ធរដ្ឋតាម រយះការឃុបឃិត។

ករណីខាងលើនេះមិន អាចសុំការបកស្រាយពីលោក សាយ មករា មេប៉ុស្តិ៍ប្រចាំសាលាក្រហមនោះទេនៅយប់កើតហេតុ ព្រោះពេលអ្នកសារព័ត៌មាន សាកសួរ នាំគ្នាមិនចេញស្ដី ដើរចូលប៉ុស្ដិ៍អស់ ៕ ជាយដែនថៃ


ចែករំលែក៖