ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខណ្ឌដូនពេញ បើកកិច្ចប្រជុំផ្សព្វផ្សាយផែនការសកម្មភាព ស្ដីពីការបង្ការទប់ស្កាត់ និងបង្រ្កាបអំពើល្មើស លួច ឆក់ នៅរាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹក ថ្ងៃសៅរិ៍ ៣រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធស័ករាជ២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង ០៩,០០នាទី រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការសកម្មភាព ស្ដីពីការបង្ការទប់ស្កាត់ និងបង្រ្កាបអំពើល្មើស លួច ឆក់ នៅរាជធានីភ្នំពេញ ក្រោមអធិបតីភាព លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ, លោកឧត្តមសេនីយ៍ទោ ប៉ោ សុធី អនុប្រធាននាយកដ្ឋានព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ និង លោកឧត្តមសេនីយ៍ទោ រស់ សំបូរ អនុប្រធាននាយកដ្ឋាននគរបាលទេសចរណ៍ នៃក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រីអភិបាលរងខណ្ឌ លោក អធិការនគរបាលខណ្ឌ លោក នាយក-រងរដ្ឋបាលខណ្ឌ លោក ប្រធានការិយាល័យទាំង៥ លោក លោកស្រីប្រធាន-អនុប្រធានការិយាល័យចំណុះជំនាញ លោកស្រីចៅសង្កាត់ទាំង១១ លោក នាយនគរបាលប៉ុស្ដិ៍រដ្ឋបាលទាំង១១ លោក លោកស្រីប្រធានប្រធានទីរួមផ្សារទាំង៣ លោកប្រធានផ្នែកប្រជាការពារខណ្ឌ និងមន្រ្ដីកងកម្លាំងនគរបាលពាក់ព័ន្ធផងដែរ ៕ស តារា


ចែករំលែក៖