ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទះជាង៣០ខ្នង នៅខេត្តព្រះវិហារ ត្រូវខ្យល់កន្ត្រាក់ វាយបំផ្លាញ បន្ទាប់ពីមានភ្លៀងធ្លាក់មួយមេ

ចែករំលែក៖

ខេត្តព្រះវិហារ ៖ ខ្យល់កន្ត្រាក់ និងរន្ទះបាញ់កាល ពីរសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩ នៅក្នុងស្រុកចំនួន៣ នៃខេត្តព្រះវិហារបានធ្វេីឲ្យផ្ទះប្រជាពលរដ្ឋជាច្រើនខ្នង បានរងការខូចខាត ដោយសារគ្រោះធម្មជាតិ ដូចជារបើកដំបូល របើកជញ្ជាំង រលំរាបដល់ដី បាក់ដើមឈើនៅតាមផ្លូវ ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋឲ្យដឹងថា កាល ពីល្ងាចថ្ងៃទី២៣ មីនានេះ មានគ្រោះធម្មជាតិ ភ្លៀងផ្គរ លាយឡំនិងខ្យល់កន្ត្រាក់ បានធ្វើឲ្យផ្ទះប្រជាពលរដ្ឋចំនួន ២០ខ្នង រងការខូចខាតរបើកដំបូល និងរលំទាំងស្រុង នៅភូមិពោធិទាប ឃុំម្លូរព្រៃមួយ ស្រុកឆែប។ ក្នុងនោះមានផ្ទះ ៦ខ្នងត្រូវរលំទាំងស្រុង និង១៤ខ្នងទៀតរបើកដំបូល របើកជញ្ជាំងនិងមានដើមឈើអមសងខាងផ្លូវ ក៏ត្រូវបានរលំផងដែរ។

តាមមន្ត្រីអាជ្ញាធរមូលដ្ឋានបានបញ្ជាក់តួលេខ បឋមថា មានរលំទាំងស្រុង៣ខ្នង និងរបើកដំបូល១០ខ្នង ដោយសារពេលនេះមេឃកំពុងភ្លៀងខ្លាំង ពុំអាចរាប់ចំនួនឲ្យពិតប្រាកដបានទេ និងនៅស្រុកជ័យសែន ផ្ទះប្រជាពលរដ្ឋ១ខ្នង ក៏ត្រូវបានរងការខូចខាត ដោយខ្យល់កន្ត្រាក់វាយផ្តួលរំលំទាំង ស្រុងផងដែរ៕ វណ្ណៈ


ចែករំលែក៖