ភ្នំពេញ៖ ពិតជាសប្បាយរីករាយ នឹងការរាំលេងកម្សាន្ត ចង្វាក់ប្រជាប្រិយខ្មែរ គឺចង្វាក់រាំវង់តាមរយៈការ បង្ហើរសំនៀងរបស់តារាចំរៀង រ៉េបសង្ហារ នេន ទុំ និងអ្នកនាងខាត់ សុឃីម ក្នុងបទចំរៀង “កូនអ្នកណាគេ?” ដែលទើបនឹងចេញផ្សាយ កាលពីថ្មីៗនេះ ។
បទចំរៀងមួយនេះ ត្រូវគេរំពឹងដែរថា នឹងបង្កើនបរិយាកាសសប្បាយ រីករាយសម្រាប់ឱកាសចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរខាងមុខនេះ ។
ជាបទចំរៀងថ្មី អាល់ប៊ុម Original Song នេនទុំ បានបង្ហាញពីអារម្មណ៍រីករាយ នឹងបទថ្មីដែលបានចាប់ដៃគូ ច្រៀងរួមគ្នាជាមួយតារាពហុជំនាញ ខាត់ សុឃីម ។
លោកថា ជាស្នាដៃថ្មី និងចង់បង្កើនបរិយាកាស កាន់តែសប្បាយរីករាយក្នុងការរាំលេងកម្សាន្តរបស់ពុក ម៉ែ បងប្អូននាឱកាសចូលឆ្នាំថ្មី ឬឱកាសជួបជុំ ។ លោកថា កុំឲ្យបងប្អូនថា លោកចេញតែបទរ៉េប ឥឡូវមានចង្វាក់ខ្មែរយើងម្តង មើល សម្រាប់ឱកាសចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ជិតចូលមកដល់នា ពេលខាងមុននេះ។
ក្រៅពីបទចំរៀងរួមគ្នាជាមួយ អ្នកនាង ខាត់ សុឃីម តារាចំរៀងរូបនេះ ក៏គ្រោងនឹងបញ្ចេញស្នាដៃ បទចំរៀងប្រជាប្រិយខ្មែរមួយបទថ្មីបន្ថែមទៀត គឺបទ “ទីងណយ កូនអើយទីងណយ” ដែលជាបទចំរៀងរួមគ្នាជាមួយ តារាកំប្លែង នាយ ពែកមីផងដែរ ដែលលោករំពឹងថានឹងទទួលបានការគាំទ្រច្រើននូវបទចំរៀងថ្មី Original Song ទាំងនេះ ។
ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះដែរ លោកសូមជូនពរដល់ពុកម៉ែ បងប្អូនខ្មែរទាំងក្នុងនិងក្រៅ ប្រទេសសូមជួបតែក្តីសុខសប្បាយ រកទទួលទានមានបាន ជួបជុំគ្រួសាររីករាយឱកាសចូល ឆ្នាំថ្មីប្រពៃណីខ្មែរ និងការធ្វើដំណើរទីជិតទីឆ្ងាយ ប្រកបដោយសេចក្តីសុខសុវត្ថិភាព ៕ វឌ្ឍនា