ភ្នំពេញ ៖ លោកវរសេនីយ៍ទោ ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ បានដឹកនាំកម្លាំងដោយផ្ទាល់ឆ្មក់បង្ក្រាបករណីគ្រឿងញៀន នៅវេលាម៉ោង ៧យប់ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩ ត្រង់ចំណុចតំបន់មិនរាបរយ ផ្លូវ៦០ម៉ែត្រ ផ្ទះគ្មានលេខ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រហូតឈានដល់ចាប់ខ្លួនមេខ្លោងចែកចាយគ្រឿងញៀនបានម្នាក់ ដកហូតគ្រឿងញៀន ៤៥កញ្ចប់តូចធំ ។
ជនសង្ស័យខាងលើនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ហើយសមត្ថកិច្ច បានដកហូតវត្ថុតាំងរួមមាន ថ្នាំក្រាមពណ៌ស ថ្លាចំនួន៤៥កញ្ចប់ ក្នុងនោះមាន១កញ្ចប់ថង់ធំ ។
សមត្ថកិច្ចជំនាញបានឲ្យដឹងថា ករណីឆ្មក់ចូលបង្ក្រាបទីតាំងខាងលើនេះ គឺមានការដឹកនាំដោយផ្ទាល់ ពីលោក វរសេនីយ៍ទោ ម៉េង វិមានតារា អធិការខណ្ឌមានជ័យ និងមន្ត្តីក្រោមឱវាទជាច្រើននាក់ចូលរួមសហការ ដឹកនាំកម្លាំង ឆ្មក់ចូលបង្ក្រាប ផ្ទះអត់លេខ នៅតំបន់មិនរាបរយ ក៏ឃាត់ខ្លួន បុរសជាជនសង្ស័យម្នាក់ និងធ្វើការឆែកឆេរជាក់ស្ដែងកម្លាំងសមត្ថកិច្ច ក៏បានរកឃើញថ្នាំញៀនក្រាមពណ៌សថ្លា ចំនួន៤៥កញ្ចប់តូចធំ រួចក៍បាននាំខ្លួនជនសង្ស័យរូបនោះយកសាកសួរនៅប៉ុស្តិនគរបាល ចាក់អង្រែលើតែម្តង ។
ក្រោយពេលកើតហេតុ ជនសង្ស័យត្រូវ បានសមត្ថកិច្ច ឃាត់ខ្លួន និងឃុំខ្លួន ជាបណ្តោះអាសន្នដើម្បីកសាងសំណុំរឿងបញ្ជួនខ្លួនទៅតុលាការចាត់ការតាមនីតិវិធី ៕ ភារ៉ា ដង្កោ