ពលរដ្ឋអ៊ីស្រាអែល បានឮសូរស្នូរប្រកាសអាសន្ន នៅព្រឹកព្រលឹម ក្នុងតំបន់ Emek Hefer ភាគខាងជើង ទីក្រុង Tel Aviv ។ ក្រោយមកក៏មានភ្លើងឆាប់ឆេះផ្ទះពលរដ្ឋ ដោយសារតែត្រូវរ៉ុក្កែតបាញ់ចំ បណ្តាលពលរដ្ឋមនុស្ស៦នាក់រងរបួសធ្ងន់ ។
ហេតុការណ៍មួយនេះ បានកើតឡើងនៅព្រឹកព្រលឹម ស្ថិតនៅតំបន់ Mishmeret ដែលជាទីប្រជុំជនកសិកម្ម ភាគខាងជើងទីក្រុង Tel Aviv ។ ករណីនេះ បានកើតឡើងចំពេលដែលស្ថានការកំពុងតានតឹងខ្លាំង មុនពេលដែលពិធីខួប ការធ្វើបាតុកម្មតាមព្រំដែន Gaza និងយុទ្ធនាការបោះឆ្នោតអ៊ីស្រាអែល ថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៩ ។
ប៉ូលិសបានបញ្ជាក់ថា លំនៅឋានមួយខ្នងត្រូវភ្លើងឆេះ ហើយមានសេចក្តីរាយការណ៍ថា បន្ទាប់ពីត្រូវគ្រាប់រ៉ុក្កែតធ្លាក់ចំ ។ បុគ្គលិកពេទ្យ បានបញ្ជាក់ថា មនុស្ស៦នាក់បានរងរបួសពីភ្លើងឆេះអគារលំនៅឋាន ត្រូវបានបញ្ជូនមកកាន់មន្ទីរពេទ្យ ។
វាបានកើតឡើងប៉ុន្មាននាទីប៉ុណ្ណោះ បន្ទាប់ពីទាហានអ៊ីស្រាអែលបានបាញ់ប្រព័ន្ធការពារដែនអាកាសនៅក្នុងតំបន់ ហើយក្នុងនោះ រ៉ុក្កែតមួយគ្រាប់បានហោះចេញពីមកតំបន់ Gaza ។ ក្រុមប៉ាឡេស្ទីន និងក្រុមឧទ្ទាម អិស្លាមហាមាស់ និងក្រុមឧទ្ទាមដទៃផ្សេងទៀត ដែលតែងវាយប្រហារបែបនេះនាពេលកន្លងមក ចូលក្នុងទឹកដីអ៊ីស្រាអែល ។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បែនចាមីន ណេតាន់យ៉ាហូ ដែលកំពុងស្វះស្វែងការគាំទ្រពីពលរដ្ឋ គ្រប់គ្រងតំណែងអាណត្តិទី៥ ក្នុងការបោះឆ្នោតនៅក្នុងខែខាងមុខនេះ កំពុងតែស្ថិតនៅទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃចន្ទ ហើយមានគម្រោងជួបជាមួយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ផងដែរ ៕