ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ៖ កុំយកឋានៈតួនាទីទៅបិទបាំងការពារអំពើអាក្រក់របស់កូន

ចែករំលែក៖

 

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន បានថ្លែងនៅលើបណ្តាញសង្គមដូច្នេះថា៖

«កុំយកឋានៈតួនាទីទៅបិទបាំងការពារអំពើអាក្រក់របស់កូន

នៅថ្ងៃទី ២៥ ខែ មីនា ឆ្នាំ ២០១៩ ក្នុងពេលដែល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានអញ្ជើញ ចែកសញ្ញាប័ត្រដល់និស្សិតនៃសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) នៅវិទ្យាស្ថានជាតិអប់រំ ព្រឹកមិញនេះ សម្តេចតេជោ បានមានប្រសាសន៍អំពីករណីកូនមន្រ្តីប៉េអ៊ឹមខេត្តក្រចេះដកកាំភ្លើងភ្ជង់គេ និងកូនមន្រ្តីប៉ូលីសចូលរួមក្នុងអំពើបាញ់ប្រហារសម្លាប់មនុស្ស។

សម្តេចតេជោបានបង្ហើបអោយដឹងថា ថ្មីនេះមានកូនប៉េអ៊ឹមខេត្តក្រចេះម្នាក់បានដកកាំភ្លើងភ្ជង់គេនៅខេត្តកំពង់ចាម ហើយបានគេចខ្លួនមិនមកតាមការកោះហៅរបស់ព្រះរាជអាជ្ញា។ សម្តេចតេជោសួរថា “តើកូនបានកាំភ្លើងមកពីណា? តើវាមានសិទ្ឋិកាន់កាំភ្លើងទេ? បើស្រឡាញ់កូនពេក មិនអោយកូនមកតាមច្បាប់ អ្នកនឹងអស់ស័ក្តិ ហើយបណ្តេញចោល”។

មានករណីបាញ់សម្លាប់មនុស្សមួយទៀតដោយមនុស្ស២នាក់ ដែលម្នាក់ត្រូវបានចាប់ខ្លួនហើយ គឺនៅសល់ម្នាក់ទៀតកំពុងគេចខ្លួន។ ប្រតិបត្តិការប្រដាប់អាវុធ (ការពារខ្លួន) កាត់ក្តីដោយយកអាវុធបាញ់សម្លាប់មនុស្ស គឺមិនមែនជាអំពើល្អទេ។ នៅពេលដែលចាប់ខ្លួនជនសង្ស័យបានហើយ គ្នាបានលើកដៃសំពះអង្វរហើយ ហើយក៏គ្មានអាវុធនឹងខ្លួនទៀត គឺត្រូវបានជន២នាក់បាញ់សម្លាប់ជាច្រើនគ្រាប់ ដែលក្នុងនោះក៏មានកូនមេប៉ូលីសចូលរួមដែរ។ សម្តេចតេជោនាយករដ្ឋមន្រ្តី បានបញ្ជាក់ច្បាស់ៗថា “គឺត្រូវតែតាមរកកូនអោយឃើញ បើមិនអញ្ចឹងទេ គឺទៅទាំងមេប៉ូលីស”។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានមានប្រសាសន៍រំឮកច្បាស់ៗថា “មិនថាអ្នកឯងមានអំណាចប៉ុណ្ណា ធាតុជាមនុស្សត្រូវមានគុណធម៍ និងសីលធម៍ក្នុងខ្លួន»៕

 


ចែករំលែក៖