ព័ត៌មានទាន់ហេតុការណ៍៖

បិទលំហាត់សមយុទ្ធនាគមាស ២០១៩ រួមគ្នារវាងកងទ័ពកម្ពុជា និងកងទ័ពចិន

ចែករំលែក៖

ខេត្តកំពត៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋ មន្ត្រីក្រសួងការពារជាតិថ្លែងថា: លំហាត់នាគមាស ឆ្នាំ២០១៩ មិនមែនគំរាមគំហែងអ្នកណាទាំងអស់ ផ្ទុយទៅវិញសមយុទ្ធនេះបង្ហាញការចូលរួមថែរក្សា សន្តិសុខក្នុងតំបន់ តាមរយៈការផ្លាស់ប្តូរបទពិសោធន៍គ្នាប៉ុណ្ណោះ ពិសេសប្រយុទ្ធប្រឆាំងអំពើភេវរកម្មជួយសង្គ្រោះប្រជាពលរដ្ន ពេលមានគ្រោះមហន្តរាយធម្មជាតិ ជាដើម។ នេះជាប្រសាសន៍លើកឡើងរបស់សម្តេចពិជ័យសេនា ទៀ បាញ់ ថ្លែងក្នុងសន្និសិទ្ធសារព័ត៌មាន ក្រោយបព្ចាប់លំហាត់ហ្វឹកហ្វឺននាគមាសដែលប្រព្រឹត្តទៅកាលពីថ្ងៃថ្ងៃចន្ទ ៥រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែ មីនា ឆ្នាំ២០១៩ នៅទីលានបាញ់គ្រាប់ពិតសាលាហ្វឹកហ្វឺនតេជោសែនជុំគីរី របស់កងពលតូចថ្មើរជើងលេខ៧០ នៅស្រុកជុំគីរី ខេត្តកំពត។

លំហាត់ហ្វឹកហ្វឺនផ្តោតសំខាន់លើប្រធានបទកិច្ចការ មនុស្ស ធម៌ និងការប្រឆាំងភេវរកម្ម ។ សម្រាប់កងទ័ពប្រទេសទាំង២ ត្រូវសិក្សារៀនសូត្រទៅវិញទៅមក បង្កើនសមត្ថភាពវិជ្ជាជីវៈស ម្រាប់បំពេញភារកិច្ចការពារប្រទេសជាតិ កាន់តែមានប្រសិទ្ធភា ព និងខ្លាំងក្លាថែមទៀត។ មិនតែប៉ុណ្ណោះ លំហាត់នាគមាស ឆ្នាំ ២០១៩ ចូលរួមចំណែកជំរុញទំនាក់ទំនងមិត្តភាព កម្ពុជា -ចិន ឲ្យកាន់តែរឹងមាំខ្លាំងក្លា ពិសេសកិច្ចសហប្រតិបត្តិការរវាង (ខ. ភ.ម ) និងកងទ័ពរំដោះប្រជាជនចិន។ «សមយុទ្ធ នាគមាស ឆ្នាំ ២០១៩» រយៈពេល ២៨ ថ្ងៃ ចាប់ពីថ្ងៃទី២៨ ខែ កុម្ភៈ ដល់ថ្ងៃ ទី២៧ ខែមីនា ឆ្នាំ២០១៩ មានភាគីកងទ័ពរំដោះប្រជាជនចិនចូលរួមចំនួន ២៥២នាក់ និងភាគីកម្ពុជាចូលរួមចំនួន ២៥ ៤២ នាក់ ក្នុងនោះមាន កម្លាំងធ្វើលំហាត់ចំនួន ៣៨២នាក់ កម្លាំងបម្រើការក្នុងលំហាត់ចំនួន៤៤៨ នាក់ កម្លាំងចូលរួមក្នុងពិធីបើក-បិទ ចំនួន ១,៦៨៥នាក់។

លំហាត់នេះ ហ្វឹកហាត់ក្នុងទីបញ្ជាការ និងទីលាន ផ្តោតសំខាន់លើវិញ្ញាសាមួយចំនួន: ដូចជាការប្រឆាំងភេវរកម្ម រំដោះចំណា ប់ខ្មាំង ការសង្រ្គោះ ប្រជាពលរដ្ឋពីគ្រោះធម្មជាតិ ការបំពេញ ភារកិច្ចក្រោមឆត្រអង្គការសហប្រជាជាតិ និងវិស្វកម្ម។ អាវុធយុទ្ធភ័ណ្ឌសំខាន់ៗ ប្រើប្រាស់ ក្នុងលំហាត់នេះរួមមានដូចជា: រថក្រោះ រថពាសដែក កាំភ្លើងធំ កាំភ្លើងត្បាល់ ឧទ្ធម្ភាគចក្រ អាវុធគាំទ្រពីលើអាកាសជាដើម។

កងទ័ពកម្ពុជា-ចិន ធ្វើលំហាត់នាគមាស ក្នុងប្រទេសកម្ពុជាចំនួន២លើករួចមកហើយ លើកទី១ នៅឆ្នាំ២០១៦ និងលើកទី២ នៅឆ្នាំ២០១៨ សម្រាប់ឆ្នាំ២០១៩ នេះគឺជាលើកទី ៣។ ភាគីទាំងពីរ ឯកភាពបង្កើតឲ្យមានលំហាត់ហ្វឹកហ្វឺននេះ រៀង រាល់មួយឆ្នាំម្តង ជាការពង្រឹងកិច្ចសហប្រតិបត្តិយោធា។ លំហាត់នាគមាស ឆ្នាំ២០១៩ មានលក្ខណៈទ្រង់ទ្រាយធំ ដោយមានកម្លាំងទ័ព និងសព្វាវុធចូលរួមច្រើនជាងមុនផងដែរ ៕ សុខដុម


ចែករំលែក៖