ខេត្តកណ្តាល៖ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនស្ត្រីសង្ស័យម្នាក់ ពាក់ព័ន្ធករណីវាយប្លន់លុយអ្នកដទៃ ហើយកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់ ។
ប្រភពបានរាយការណ៍ថា កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ មានករណីអំពើលួច ដេលមានស្ថានទម្ងន់ទោស ស្ថិតនៅចំណុចផ្ទះជនរងគ្រោះ ភូមិជ្រោយមេត្រីក្រោម ឃុំឬស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល ។ ជនរងគ្រោះ ឈ្មោះកៃ គឹមឡាង ភេទស្រី អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ បានរងរបួសផងដែរ ស្ថិតនៅភូមិជ្រោយមេត្រីក្រោម ឃុំឬស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល
សមត្ថកិច្ចបានប្រាប់ថា ចំណែកជនសង្ស័យធ្វើសកម្មភាពម្នាក់ឯង ឈ្មោះមុិច ទីណា ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ (ឃាត់ខ្លួន) មានទីលនៅ ភូមិជ្រោយមេត្រីក្រោម ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល។
ចំណែកសម្ភារបាត់បង់មានប្រាក់ចំនួន៤ពាន់ដុល្លារ, ខ្សែក១ខ្សែ, ចិញ្ចៀន១វង់ និងប្រាក់រៀល១លានរៀល។
សមត្ថកិច្ចបញ្ជាក់ទៀតថា បន្ទាប់ពីការឃាត់ខ្លួនជនសង្ស័យ បានរកឃើញវត្ថុតាង ប្រាក់រៀលចំនួន៣៦៧៣០០រៀល, ខ្សែក ដាច់ចំនួន០១ខ្សែ ដែលមានបណ្តោងរូបបេះដូងចំនួន០១, ចិញ្ចៀនដាំត្បូងចំនួន០១វង់, ខោក្រណាត់ពណ៌លឿងមានប្រឡាក់ឈាមចំនួន០១, អាវក្រឡាការ៉ូ សលាយខ្មៅចំនួន០១, ក្រម៉ាពណ៌ត្រួយចេកលាយក្រហមចំនួន០១, ខោក្រណាត់កៅស៊ូពណ៍បៃតងមានឈាមប្រឡាក់(ជនរងគ្រោះ) និងកាតសំរាប់បញ្ចូលលុយរបស់ក្រុមសែលកាតចំនួន២៣ដុល្លារ, ស្មាត៤០ដុល្លារ, មិត្តហ្វូន ០៦ដុល្លារ ។
សមត្ថកិច្ចបញ្ជាក់ថា មុនកើតហេតុ ជនសង្ស័យបានដើរចេញពីផ្ទះមកទិញជីស្លឹកខ្ទឹម នៅផ្ទះយាយធំ ក្រោយពីទិញរួច ជនសង្ស័យបានដើរចូលមកក្នុងផ្ទះយាយឡាង (ជនរងគ្រោះ) សួរនាំពីរឿងក្រដាស់ ជំពាក់លុយថា៖ (ក្រដាស់ជំពាក់មុនខ្ញុំសងប្រាក់រួច មិចមិនអោយខ្ញុំ) ជនរងគ្រោះឆ្លើយថា៖ (អញអត់អោយទេ មិចខ្លាចអញ់ទារលុយទៀតមែន) ជនសង្ស័យឆ្លើយថា៖ (អ៊ុំឯងច្រើនតែវង្វេង) ប៉ុន្តែជនរងគ្រោះនៅតែមិនអោយក្រដាស់ខ្ចីប្រាក់មកជនសង្សយ័ទេ ហើយជនសង្ស័យក៏មានការអន់ចិត្តដើរមកផ្ទះយកជី ខ្ទឹមទុក។
ប្រភពបន្តថា លុះដល់វេលាម៉ោង០៩និង៣០នាទី ថ្ងៃទី២៦ ខែមីនា ជនសង្សយ័បានដើរទៅវិញតែម្នាក់ឯង ចូលផ្ទះជនរងគ្រោះ និងជួបជនរងគ្រោះទារក្រដាសជំពាក់លុយ ដូចមុន ប៉ុន្តែជនរងគ្រោះមិនឲ្យ ហើយទារប្រាក់ទើបខ្ចីថ្មីពីជនសង្ស័យទៅវិញ ពេលនោះក៏មានជជែកគ្នា ហើយជនរងគ្រោះក៏ដើរចូលមកក្នុងបន្ទប់ ចំណែកជនសង្ស័យក៏ដើរមកតាមក្រោយ ដោយខឹងជនរងគ្រោះនិយាយទារលុយដដែលៗ ទប់ចិត្តមិនបាន ស្ទុះច្រានជនរងគ្រោះផ្ទប់ជញ្ចាំងថ្ម បណ្តាលអោយដួលទៅលើឥដ្ឋ ហើយជនរងគ្រោះស្រែកថា: (ង៉ែងធ្វើអីចឹង ) ភ្លាមនោះជនសង្ស័យបានចាប់សក់ក្បាលជនរងគ្រោះបោកទៅលើថ្នចំនួនពីរដងថែមទៀត បណ្តាលអោយជនរងគ្រោះសន្លប់ ។
ប្រភពបន្តថា បន្ទាប់មកជនសង្ស័យយកក្រមា ពណ៌ប៉ៃតងខៀវ មកចងរឹតក ជនរងគ្រោះបន្ថែមទៀត ដោយនឹកស្មានថា ជនរងគ្រោះស្លាប់ហើយ ជនសង្ស័យក៏បានដកយកកាបូបលុយស្ពាយ ពណ៌ខ្មៅពីជនរងគ្រោះ ហើយលូកយកលុយពីក្នុងកាបូបនោះ ដាក់ក្នុងថង់ខ្មៅ ហើយបោះកាបូបស្ពាយនោះចោលទៅ កៀនជញ្ជាំងខាងជើង មូលហេតុដោយឆ្កែព្រុសពេក បន្ទាប់មកជនសង្ស័យ ក៏ដើរសសៀតាមមុខផ្ទះរបស់ជនរងគ្រោះ។
ប្រភពពីសមត្ថកិច្ចដដែលបន្តថា ក្រោយពីកើតហេតុ រួច ប្តីជនរងគ្រោះ បានមកផ្ទះកើតហេតុ ឃើញប្រពន្ឋដេកសន្លប់នៅលើថ្មក្នងបន្ទប់ ដោយមានក្រមាចងរឹតកថែមទៀត ប្តីជនរងគ្រោះ ក៏ស្រាយក្រមាចេញជនរងគ្រោះក៏ដឹងខ្លួនវិញ ដោយនិយាយប្រាប់ថា ពីណាជាអ្នកវាយ លឺដូច្នេះ ក៏ទូរស័ព្ទប្តឺងមកសមត្ថកិច្ចប៉ុស្តិ៍ រួចមក កម្លាំងនគរបាលប៉ុស្តិ៍បានមកដល់កន្លែងកើតហេតុ ឈានដល់ការឃាត់ខ្លួនជនសង្សយ័ឈ្មោះ មុិច ទីណា មកសាកសួរនៅប៉ុស្តិ៍ ជន សង្សយ័ ឆ្លើយសារភាពថា ខ្លួនពិតជាបានវាយជនរងគ្រោះប្លន់យកប្រាក់ពិតប្រាកដមែន ។
ករណីនេះ ជំនាញនឹងប៉ុស្តិ៍កំពុងកសាងសំណុំរឿងតាមនីតិវិធី ៕ ឡូ សំអាត