ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធី បិទសន្និបាតអប់រំ យុវជន និងកីឡាឆ្នាំ(២០១៨-២០១៩)

ចែករំលែក៖

ភ្នំពេញ៖ នៅរសៀលថ្ងៃពុធ ៧រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីបិទសន្និបាតលទ្ធផលការងារអប់រំ យុវជន និងកីឡាឆ្នាំ(២០១៧-២០១៨) និងលើកទិសដៅការងារឆ្នាំ(២០១៨-២០១៩)ដែលធ្វើឡើងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ)។

ពិធីនេះ គឺមានការអញ្ជើញចូលរួម ពីថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡាគ្រប់លំដាប់ថ្នាក់ តំណាងក្រសួង ស្ថានប័នពាក់ព័ន្ធ មន្ត្រីមន្ទីរអប់រំ យុវជន និងកីឡារាជធានី-ខេត្ត គណៈអភិបាលរាជធានី-ខេត្ត ដៃគូអភិវឌ្ឍន៍ អង្គការជាតិ អន្ដរជាតិ និងអង្គការ មិនមែនរដ្ឋាភិបាល ព្រមទាំងអ្នកពាក់ព័ន្ធជាច្រើនទៀតផងដែរ ៕





ចែករំលែក៖