ខេត្តពោធិ៍សាត់៖ អ្នកបើកបររថយន្តម៉ាក NISSAN DIESEI ពណ៌ស ពាក់ស្លាកលេខ ចង្កូតស្ដាំ PS 0075 បុករះបណ្ដាលឲ្យរងរបួសស្រាលធ្ងន់ចំនួន ៨នាក់ នៅលើកំណាត់ផ្លូវថ្នល់ជាតិ៥ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យរងរបួសខាងលើ បានកើតឡើងនៅវេលាម៉ោង១១និង៣០នាទី ព្រឹកថ្ងៃអង្អារ ៦រោច ខែផល្លុន ឆ្នាំច សំរឹទ្ធស័ក្តិ ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវថ្នល់ជាតិ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៦៩.១៧០ ស្ថិតក្នុងភូមិកណ្ដុរស ឃុំអូរសណ្ដាន់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
តាមរបាយការណ៍នគរបាលស្រុកក្រគរបានឲ្យដឹងថា មុនកើតហេតុគេឃើញអ្នកបើកបររថយន្តម៉ាក NISSAN DIESEI ធ្វើចរាចរណ៍ ក្នុងទិសដៅពីកើតឆ្ពោះទៅទិសខាងលិច លុះមកដល់ចំណុចកើតហេតុបានកៀររថយន្តម៉ាក ALPHARD ពណ៌ស ពាក់ស្លាកលេខ បាត់ដំបង 2C 5568 ចតស្ងៀមលើចិញ្ចើមផ្លូវកន្លែងការដ្ឋានធ្វើថ្នល់ជាតិលេខ៥ រយន្តបង្ករេចង្កូតទៅខាងស្ដាំបុករថយន្ត ១គ្រឿងទៀតម៉ាក SangYong ចំការប៊ីន ចំហៀងខាងស្ដាំពេញទំហឹង បណ្ដាលឲ្យរងរបួស ស្រាល ធ្ងន់ចំនួន ៨នាក់ ។
របាយការណ៍ដដែលបន្តទៀតថា ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុករះខាងលើ បណ្ដាលឲ្យខូចខាតរថយន្តចំនួន ៣គ្រឿង និងរបួសធ្ងន់ ស្រាលមនុស្សប្រុស ស្រីចំនួន៨នាក់ ជនរងរបួស សមត្ថកិច្ចជួយសម្រួលបញ្ជូនទៅព្យាបាល ភ្លាមៗ ចំណែកវត្ថុតាងរថយន្តទាំងចំនួន ៣គ្រឿង សមត្ថកិច្ចយកទៅរក្សាទុកជាបណ្ណោះអាសន្ន ៕ ប៉ឹម ពិន