ភ្នំពេញ ៖ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានចុះត្រួតពិនិត្យផ្ទះលក់ឱសថបុរាណចិន ទាក់ទងនឹងគុណភាព ការផលិតខុសស្តង់ដា នៃការផលិតជាច្រើនមុខ ៣ទីតាំងជាប់គ្នា។
ការចុះត្រួតពិនិត្យនេះបានធ្វើឡើងនៅព្រឹក ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ ធ្វើឡើងនៅបីទីតាំង ផ្ទះលេខ១០២ ១០៤ និងផ្ទះលេខ១០៦ ស្ថិតនៅតាមបណ្តោយផ្លូវលេខ២១៧ (ហ្សាដឺហ្គោល) ស្ថិតនៅក្នុងសង្កាត់អូរឬស្សី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ក្នុងប្រតិបត្តការនេះផងដែរ លោកវរៈសេនីយ៍ទោ កឹម វិសាល បានហាមអ្នកព័ត៌មានមិនឲ្យថតរូបទៅវិញ មិនដឹងថាក្រុមការងារ របស់លោក ចុះមកទីតាំងលក់ឱសថបុរាណចិនគ្រប់ប្រភេទទាំង៣នេះ ក្នុងគោលបំណងអ្វីឡើយ? ។
ក្នុងប្រតិបត្តិការចុះត្រួតពិនិត្យហាងលក់ឱសថបូរាណចិន មានការដឹកនាំផ្ទាល់ដោយ លោក ងិន ពេជ្រ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងចូលរួមដោយបញ្ជាដោយលោក វរៈសេនីយ៍ទោ កឹម វិសាល ប្រធានក្រុមបង្គាប់ការ កម្លាំងពិសេស នៃគណៈកម្មាធិការ ប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ។
សូមបញ្ជាក់ផងដែរ ក្នុងប្រតិបត្តិការត្រួតពិនិត្យហាងលក់ឱសថបុរាណចិនគ្រប់ប្រភេទនេះ លោកវរៈសេនីយ៍ទោ កឹម វិសាល បានហាមអ្នកព័ត៌មានមិនឲ្យថតរូបទៅវិញ មិនដឹងថាក្រុមការងារ របស់លោក ចុះមកទីតាំងលក់ឱសថបុរាណចិនគ្រប់ប្រភេទទាំង៣នេះ ក្នុងគោលបំណងអ្វីឡើយ?បានជាមានការលាក់បាំងបែបនេះ។
តាមប្រភពព័ត៌មានបានលួចបង្ហើយថា ទីតាំងទាំង៣ ជាប់គ្នានេះ ប្រកបអាជីវកម្មលក់ដូរជាយូណាស់មកហើយត តាំងពីឪពុកម្ដាយដល់កូនៗ ហើយក៏មានលិខិតប្រកបអាជីវកម្មត្រឹមត្រូវផងដែរ៕ សរស្មី