ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅលើបណ្តាញសង្គមហ្វេសប៊ុក កាលពីរសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ បានថ្លែងអរគុណក្រុមហ៊ុនរោងចក្រ ដែលបានទទួលកម្មករវិលត្រឡប់ចូលធ្វើការ តាមការអំពាវនាវរបស់សម្តេចតេជោ ។ ជាមួយគ្នានេះដែរ សម្តេចតេជោក៏បានសូមឲ្យក្មួយៗកម្មករ កុំធ្វើកូដកម្ម ដែលបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់សង្វាក់ផលិតរបស់រោងចក្រ ។
សម្តេចតេជោបានថ្លែងយ៉ាងដូច្នេះថា៖
«សុំអរគុណក្រុមហ៊ុន WND ដែលបានទទួលយកកូនក្មួយកម្មករវិលត្រឡប់ទៅចូលធ្វើការងារវិញ តាមការអំពាវនារវរបស់ខ្ញុំកាលពីពេលថ្មីៗនេះ។
សូមក្មួយៗកុំធ្វើកូដកម្ម ដែលបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់សង្វាក់ផលិតរបស់រោងចក្រ។ ទាំងក្រុមហ៊ុនម្ចាស់រោងចក្រ និងកម្មករ គឺត្រូវនិយាយគ្នារកដំណោះស្រាយសមស្របល្អនានា ដើម្បីកុំអោយប៉ះពាល់ដល់ប្រយោជន៍របស់ក្រុមហ៊ុនផង និងផលប្រយោជន៍កូនក្មួយកម្មករផង» ៕